ករណី​ឆ្លង COVID-19 កើនឡើង​ក្នុងប្រទេស​ចិន ក្នុងពេល​មាន​ភាពមិន​ស្របគ្នា​រវាង​ទិន្នន័យ​ជាតិ​ និងទិន្នន័យ​តំបន់​

2022/12/26 07:03:22 pm        454

​ចិន៖ ខេត្ត Zhejiang របស់​ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ជាង ១​លាន​ករណី​កាលពី​ថ្ងៃអាទិត្យ ខណៈ​ចំនួន​នៃ​ករណី​ឆ្លង​កើនឡើង​នៅ​ទូទាំងប្រទេស​។ អាជ្ញាធរ​សុខាភិបាល​ខេត្ត​និយាយថា ចំនួន​អ្នក​ឆ្លង​វីរុស ​Covid-19 ​ថ្មីត្រូវបាន​គេ​រំពឹងថា​នឹង​ឡើងដល់​កម្រិត​ខ្ពស់​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំសកល ដែល​តួលេខ​ប្រចាំថ្ងៃ​អាច​ឡើងដល់ ២លាន​។

ប៉ុន្តែ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​ប្រទេស​ចិននិយាយថា ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ទូទាំងប្រទេស​បាន​កើនឡើង​ត្រឹមតែ ២,៩៤០ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​សៅរ៍​។ មជ្ឈមណ្ឌល​និយាយថា ករណី​ដែល​បានបញ្ជាក់​នៅ​ខេត្ត Zhejiang មាន​ត្រឹមតែ ២២​ករណីជា​ចំនួន​តិច​ខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​តួលេខដែល​ត្រូវបាន​រាយ​ការ​ដោយ រដ្ឋាភិបាល​តំបន់​។​ ​ភាពខុសគ្នា​ដ៏​ច្រើន​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​ការសរុប​របាយ​ការណ៍​ប្រចាំថ្ងៃ ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​។ ខេត្ត Zhejiang គឺជា​តំបន់ឧស្សាហកម្ម​ធំ​មួយ​ដែលមាន​ប្រជាជន​ប្រមាណ ៦៥លាន​នាក់ ហើយ​ជា​មូលដ្ឋាន​សម្រាប់​ពាណិជ្ជកម្ម​ជប៉ុន​ជាច្រើន​។​

​មន្ទីរពេទ្យ​ Peking University Third Hospital ជា​មន្ទីរពេទ្យ​ធំ​មួយ​នៅក្នុង​ទីក្រុង​ប៉េកាំង បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​ធានាបាន​នូវ​ការផ្តល់សេវា​ទាន់ពេលវេលា និង​ដោយ​រលូន​សម្រាប់​អ្នកជំងឺ​ដែល​ត្រូវការ​ជំនួយ ដោយ​មន្ទីរពេទ្យ​ដឹងថា​មាន​ភាព​តានតឹង​ពី​ការកើនឡើង​ករណី​ឆ្លង​វីរុស COVID-19 ។ ផ្នែក​សង្គ្រោះបន្ទាន់ និង​ផ្នែក​អ្នកជំងឺ​ក្រៅ​នៃ​មន្ទីរពេទ្យនៅតែ​មើលឃើញ​អ្នកជំងឺ​តម្រង់​ដ៏​វែង ប៉ុន្តែ​គ្រប់ផ្នែក​របស់​មន្ទីរពេទ្យ​កំពុងដំណើរការ​ដោយ​របៀបរៀបរយ​។​ ​ជា​រៀងរាល់ថ្ងៃ​មាន​អ្នកជំងឺ​ជាង ៦០០នាក់​ចូលមក​កាន់​ផ្នែក​សង្គ្រោះបន្ទាន់ ដែល​ភាគច្រើន​ជាម​នុស្សចាស់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        31
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        65
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm