កម្លាំងនគរបាលសណ្តាប់ធ្នាប់ខេត្ត និងក្រុងកំពង់ឆ្នាំង ចុះរៀបចំសណ្តាប់ធ្នាប់ ខណៈអាជីវករយកផ្លូវជាកន្លែងលក់ដូរ

2022/12/26 07:05:06 pm        115

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បាន​អោយក្រុមការងារសណ្តាប់ធ្នាប់ខេត្តក្រុង ចុះរៀប​ចំ​សណ្តាប់​ធ្នាប់​តាម​ដ​ង​ផ្លូវ​ដែល​អាជីវករ​ បានយកដាក់សម្ភារៈលក់ដូរ ចាប់ពីផ្លូវក្រោយផ្សារលើ រហូតដល់​ផ្សារ​ឆ្នាំង និងបានណែនាំដល់អាជីវករទាំងនោះ អោយចូលរួមថែរក្សាអនាម័យ និង​សណ្តាប់​ធ្នាប់​អោយបានល្អ។

 លោកឧត្តមសេនីយ៍ទោ ខូវ លី បានអោយដឹងថា ដោយមើលឃើញ​នូវ​ការ​កើន​ឡើង​​នូវ​ភាពលក់ដូរអនាធិបតេយ្យតាមដងផ្លូវ ចាប់ពីចំណុចផ្សារលើ ដល់ចំណុច​ផ្សារ​ឆ្នាំង ក្រុងកំពង់ឆ្នាំង និងអនុវត្តតាមការណែនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​​ខេត្តកំពង់ឆ្នាំង លោក និងលោកអភិបាល​ក្រុង​បាន​ចាត់​តាំង​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់ខេត្ត និងក្រុង ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវមួយចំនួន រួមមាន ផ្លូវមុខ និងក្រោយផ្សារលើ ផ្លូវមន្ទីរពាណិជ្ជកម្ម ផ្លូវពីផ្សារលើទៅផ្សារក្រោម និងផ្លូវមុខផ្សារឆ្នាំងរហូតដល់ប៉ុស្តិនគរបាលផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ការចុះរៀប​ចំ​លើក​នេះ កម្លាំង​នគរបាល​បាន​អោយក្រុ​ម​អាជីវករ​ដែល​លក់​លៀន​លយ​លើ​ផ្លូវ​ទាំង​នោះ ដាក់សម្ភារៈ​លក់​ដូរ​ថយ​អោយ​ចំគំនូស​របស់​ក្រុម​ការងារ​បាន​កំណត់​អោយ​រួច​ហើយ​។ ត្រូវចូលរួមអនុវត្តអោយបានល្អចាប់ពីថ្ងៃនេះតទៅ និងត្រូវសម្អាត​បរិស្ថាន​ជុំវិញ​កន្លែង​លក់ដូរ ឬផ្ទះរបស់ខ្លួនអោយបានស្អាតល្អ និងមិនត្រូវបន្ត​យក​ចំណី​ផ្លូវ​មក​ដាក់​សម្ភារៈលក់ដូរទៀតឡើយ។ ប្រសិនបើនៅតែ​មាន​ការ​កើត​ឡើង​នូវ​ការ​ល្មើស​ជា​មួយ​សណ្តាប់ធ្នាប់ ឬអនាម័យទៀត ក្រុមការងារ​នគរបា​ល​សណ្តាប់​ធ្នាប់​នឹង​អនុវត្តវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់បំផុត។

 គួរបញ្ជាក់ថា នៅតាមដងផ្លូវផ្លូវមុខ និងក្រោយផ្សារលើ ផ្លូវមន្ទីរពាណិជ្ជកម្ម ផ្លូវ​ពី​ផ្សារ​លើ​ទៅផ្សារក្រោម និងផ្លូវមុខផ្សារឆ្នាំងរហូតដល់ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង តែងតែកើតមានការលក់ដូរលៀនលយចូលមកលើផ្លូវជាដរាបមក ទោះបីក្រុម​ការងារបានរៀបចំជាច្រើនលើកក៏ដោយ។ ក្នុងក្រុមអាជីវករ​លៀន​លយ​ទាំង​នោះ ក៏មានប្រពន្ធ ឬបងប្អូនមន្ត្រីរាជការជាច្រើននាក់ផងដែរ ដែលមិនចូល​រួម​សហការ​រៀបចំ​សណ្តាប់ធ្នាប់នេះ។ ការលក់លៀនលយមកលើផ្លូវ នាំអោយ​មាន​ផល​​ប៉ះពាល់ដល់ការធ្វើចរាចរណ៍ អាចមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ ធ្វើអោយ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​ក្លាយ​ជា​អនាធិបតេយ្យ​គ្មាន​របៀប​រៀប​រយ​ទៀត​ផង ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        38
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm