កសិករគំរូនៅឃុំអណ្តូងទឹកប្រមូលផលត្រសក់ផ្អែមជាបណ្តើរៗហើយ ខណៈបញ្ជាទិញច្រើន

2022/12/26 07:08:33 pm        834

ភ្នំពេញ៖ កសិករមួយគ្រួសារដែលគេចាត់ទុកថា ជាកសិករគំរូនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ផ្តើមប្រមូលផលត្រសក់ផ្អែមរបស់ខ្លួនជាបណ្តើរៗហើយ ក្រោយដាំដុះ៣ខែមកនេះ។

អ្នកស្រី ឡាយ រ៉ន និងលោក លាង នេត បានឱ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា ​ទិន្នផល​ផ្លែ​ត្រសក់ផ្អែម ឆ្នាំនេះហុចផលល្អប្រសើរណាស់ បើធៀបនឹងការដាំសាកល្បងកាលពីឆ្នាំទៅ។ ឥឡូវនេះកំពុងប្រមូលផលជាបណ្តើរៗហើយ អាចថា នៅថ្ងៃទី៣០ ឬ៣១ ខែធ្នូ ខាងមុខ ទើបប្រមូលបានពេញលេញតែម្តង។

អ្នកស្រី ឡាយ រ៉ន បានបន្ដទៀតថា ត្រសក់ផ្អែមទុំ ត្រូវបានលក់ចេញទៅកាន់ទីផ្សារក្នុង១គីឡូក្រាម​ថ្លៃ៥០០០រៀល ​ភាគច្រើនឈ្នួញនៅផ្សារកូនកុក ឃុំកោះស្តេច ស្រុកគិរីសាគរ បញ្ជាទិញ​យក​ទៅលក់បន្ត និងមួយផ្នែកទៀតដាក់តាំងលក់នៅផ្ទះ។ ដាំណាំត្រសក់ផ្អែមជា ប្រភេទដាំណាំមួយ​រើសដី​បន្តិច​សម្រាប់​ការ​បង្កបង្កើនផល ប្រសិនជាដី​ណាមិនផ្តល់​អំណោយ​ទាន​ពិត​ជាពិបាក​នឹង​ជោគជ័យ​បានផលណាស់។

លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ ​និងបរិស្ថានស្រុកបូទុមសាគរ ថ្លែងថា ​គ្រួសារអ្នកស្រី ឡាយ រ៉ន និងលោក លាង នេត ​ជាកសិករគំរូម្នាក់នៅក្នុងភូមិជីត្រេះ ដោយ​ពួកគាត់ជាអ្នកអំណត់ប្រឹងប្រែង​ធ្វើកសិកម្មជាខ្លាំងបូករួមនឹងចំណេះដឹងបច្ចេកទេសពីមន្រ្តីជំនាញ។

លោក រម្លឹកដែរថា ​កាលពីឆ្នាំទៅ​ កសិករដាំដំណាំត្រសក់ផ្អែម​បាន​ទទួលចំណូល​ប្រមាណ​៤លានរៀល​ពីការប្រមូល​ ។ ដោយឡែកឆ្នាំ២០២២នេះ ពួកគេអាចកើនប្រាក់ចំណូលបន្ថែម​ ដើម្បី​ដោះ​ស្រាយផ្គត់ផ្គង់​ជីវភាពរស់នៅ​បានយ៉ាងសមរម្យ​មិនពិបាកដូចពេលមិនចាប់មុខរបរ​ធ្វើ​កសិកម្ម​បែប​សិរីរាង្គនេះ។

គួរជម្រាបថា ស្រុកបូទុមសាគរ ត្រូវបានគេចាត់ទុកថា មូលដ្ឋាន​ស្រុកមួយមានការដាំដុះ​កសិកម្ម​ជាច្រើនប្រភេទ រួមមាន៖ ឪឡឹកលឿន​ ខាត់ណាផ្កា ​ត្រសក់ទ្រើង ​ត្រប់ ស្ពឹក សាឡាត់ និងចិញ្ចឹមត្រី មាន់ ទា ជាដើម។ ហើយគ្រប់ទិន្នផលដែលប្រមូលបាន ​វាមិនពិបាកលក់ចេញឡើយ ពោលឱ្យតែថា​មាន​ទិន្នផល​សម្រាប់​នាំចេញ៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        94
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm