មនុស្ស ​៦​នាក់​ស្លាប់ ​បន្ទាប់ពី​រថយន្តក្រុង​ធ្លាក់​ពី​ស្ពាន​ចូលក្នុង​ទន្លេ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ

2022/12/26 07:41:32 pm        378

​​អេ​ស្ប៉ា​ញ៖ អង្គភាព​សេវា​សង្គ្រោះបន្ទាន់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស ៦​នាក់​ស្លាប់ និង ២​នាក់​បាន​រងរបួស បន្ទាប់ពី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​ធ្លាក់​ពីលើ​ស្ពាន ហើយ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​ដែល​ពេញ​ហៀរ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​អេ​ស្ប៉ា​ញ​។

អ្នក​នៅ​រស់រានមានជីវិត​ពីរ​នាក់ មាន​អ្នកបើកបរ​រថយន្ត​អាយុ ៦៣​ឆ្នាំ​ និង​អ្នកដំណើរ​ស្ត្រី​ម្នាក់​ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​ទាញ​ចេញពី​ទឹកទន្លេ​ដោយ​ប្រើ​ខ្សែពួរ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ​។ អ្នកនាំពាក្យ​នគរបាល​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា អ្នកបើកបរ​បានធ្វើ​តេស្ត​អវិជ្ជមាន​ចំពោះ​ជាតិ​អាល់កុល និង​គ្រឿងញៀន​។ អ្នកនាំពាក្យ​និយាយថា ប្រតិបត្តិ​ការស្វែងរក និង​ជួយ​សង្គ្រោះ​នៅ​ជុំវិញ​ស្ពាន​នៅពេលនេះ​បានបញ្ចប់ ខណៈ​ក្រុម​វិស្វករ​ព្យាយាម​ស្វែងរក​មធ្យោបាយ​ដើម្បី​ទាញយក​រថយន្ត​ដែល​ធ្លាក់​ចេញពី​ទន្លេ Lerez។​ ​ចរន្តទឹក​ខ្លាំង និង​លំហូរ​ខ្ពស់​នៅ​ទន្លេ​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពាសពេញ​តំបន់ Galicia បាន​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្រង់​យក​សាកសព​កាលពី​ចុង​សប្តាហ៍​។

រថយន្ត​បាន​រអិល​ចេញពី​ផ្លូវត្រង់​នៅ​លើ​ស្ពាន ហើយ​បាន​ធ្លាក់ចូល​ទៅក្នុង​ទឹកទន្លេ​កម្ពស់​ក្រោម​ស្ពាន​យ៉ាងហោចណាស់ ៤០ម៉ែត្រនៅ​ម៉ោង​ប្រហែល ៩.៣០យប់​ម៉ោង​ក្នុង​តំបន់ ប៉ុន្តែ​មូលហេតុ​នៅ​ពុំទាន់​ច្បាស់​នៅឡើយ។​ ​ដំបូង​ឡើយអាជ្ញាធរ​បាន​រាយការណ៍​ថា មនុស្ស​សរុប ៩នាក់​នៅលើ​រថយន្តក្រុងនៅពេល​វា​ធ្លាក់ចូល​ទន្លេ ប៉ុន្តែ​ចំនួន​នេះ​ត្រូវបាន​គេ​ជឿថា​មាន​ត្រឹម ៨នាក់ ដោយ​ផ្អែកលើ​របាយការណ៍​អ្នក​បាត់​ខ្លួន​ដែល​បានដាក់​ដោយ​សាច់ញាតិ​ជនរងគ្រោះ​។ ប្រធាន​តំបន់ Galicia លោក Alfonso Rueda បាន​បង្ហាញ​ពី​លក្ខខណ្ឌ​អាកាសធាតុមិន​អំណោយផល​ខ្លាំង ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ដែល​អាច​កើតមាន​គ្រោះថ្នាក់​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        117
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm