វិស័យដឹកជញ្ជូនរំពឹងកើនឡើង គាំទ្រដោយការដឹកជញ្ជូនវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

2022/12/26 09:21:13 pm        544

ភ្នំពេញ៖ រាជរដ្ឋាភិបាលរំពឹងថា នៅក្នុងឆ្នាំ ២០២៣ វិស័យដឹកជញ្ជូន និងគមនាគមន៍នៅកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តកើនឡើង គាំទ្រដោយការបន្តងើបឡើងនសកម្មភាពដឹកជញ្ជូនបម្រើ​ឱ្យ​វិស័យទេសចរណ៍​ និងពាណិជ្ជកម្ម ស្របពេលការបន្តកើនឡើងនូវការប្រើប្រាស់អ៊ីនធឺណិត និងឌីជីថលក្នុងអាជីវកម្ម ។

ទាក់ទងវិស័យដឹកជញ្ជូន និងគមនាគមន៍ នៅក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងចំណាយមូលធន​ថវិកាជាតិជាច្រើនសន្ធឹកសន្ធាប់​ ក្នុងទិសដៅគាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគ​សាធារណៈ ៣ ឆ្នាំ​រំកិល (២០២៣-២០២៥) ជាពិសេសការអនុវត្តកម្មវិធីយុទ្ធសាស្រ្តស្តារ ​និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការ​រស់ជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ​ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធត្រូវកសាង និង​ជួសជុលដូចជា ផ្លូវថ្នល់ ស្ពាន លូ និងការជួសជុលឡើងវិញនូវ​ហេដ្ឋារចនាសម្ព័ន្ធដែលរងប៉ះពាល់​ទឹកជំនាន់ជាដើម។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាល​បើក​ដំណើរការ​សេដ្ឋកិច្ចឡើងវិញ ​ទោះបីតម្លៃប្រេងមិនទាន់ចុះដូចដើម តែសេវាដឹកជញ្ជូនមាន​តម្លៃ​ថេរល្អ ​ដោយអាចវាយតម្លៃបាន​ នៅក្នុងកម្រិតមួយសមរម្យ ​ក្នុងនោះប្រសិនប្រេងឥន្ធនៈនឹងបន្តចុះ ថ្លៃនៃការដឹកជញ្ជូនអាចនឹងចុះបន្ថែមទៀត​ ដែលជាផ្នែកមួយជួយកាត់បន្ថយនូវខ្ទង់ចំណាយ។

ចំណែក លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងថា ទាក់ទងការ​ដឹក​ជញ្ជូននេះ ​នៅពេលវិបត្តិជំងឺកូវីដ ១៩ ​កំពុងរីករាលដាល​ ជាពិសេសស្ថានភាពសង្គ្រាមរុស្សី-អ៊ុយក្រែន ​បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ​អំពីតម្លៃសេវាដឹកជញ្ជូនជាពិសេសតាមកប៉ាល់ តែមកដល់​ពេលនេះ​តម្លៃនៃការដឹកជញ្ជូនកប៉ាល់នេះ ​បានធ្លាក់ចុះបន្តិចបន្ទួចតែប៉ុណ្ណោះ ខណៈថ្លៃប្រេង​នៅ​មានតម្លៃមួយខ្ពស់នៅឡើយ, ដែលបញ្ហានេះ ធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូន​ គិតសេវាទៅតាមស្ថានភាព​ជាក់ស្តែង ​ក្នុងនោះក៏មានក្រុមហ៊ុនមួយសុខចិត្តខាតបង់ ​ដើម្បីរក្សាអតិថិជនរបស់ខ្លួនផងដែរ។

លោកឧកញ៉ា បញ្ជាក់ថា៖ ចំពោះសេវាថ្លៃនៃការដឹកជញ្ជូនវិញ ​គឺមានតម្លៃសមស្របទៅនឹងការធ្វើ​ពាណិជ្ជកម្ម​ក្នុងពេលបច្ចុប្បន្ន ​តែអ្វីដែលជាការព្រួយបារម្ភណ៍ គឺការធ្លាក់ចុះគ្មានទំនិញ​ដឹក​ជញ្ជូន​ទៅវិញ ខណៈមកដល់ពេលនេះ​ សេវសាដឹកជញ្ជូន​បានធ្លាក់ចុះជាច្រើន​ ក្នុងរង្វង់ប្រមាណពី ៣០ ទៅ ៤០ ភាគរយ, ​ចំណែកស្ថានភាពទៅថ្ងៃខាងមុខ គឺមិនទាន់បានអាចធ្វើការវាយ​តម្លៃ​បាន​នៅ​ឡើយ ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm