គណៈកម្មការ​សុខភាព​ជាន់ខ្ពស់​ចិន​បញ្ឈប់​ការ​ចេញ​ទិន្នន័យ​ឆ្លង ​COVID-19​ ប្រចាំថ្ងៃ ខណៈ​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់

2022/12/26 09:34:37 pm        378

​ចិន៖ អាជ្ញាធរ​សុខភាព​ជាន់​ខ្ពស់​របស់​ប្រទេស​ចិន​បាន​ប្រកាស​ថា ​ខ្លួន​បាន​បញ្ឈប់​ការចេញផ្សាយ​ចំនួន​ករណី​ឆ្លង Covid-19 ប្រចាំថ្ងៃ​ហើយ ខណៈ​របាយការណ៍​នានា​អះអាង​ថា ​ចំនួន​ពិតប្រាកដ​មាន​ច្រើនជាង​ទិន្នន័យ​ផ្លូវ​ការដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រុម​អាជ្ញាធរ​។

​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ព័ត៌មាន​ទាក់ទង​ករណី​ឆ្លង​នឹងត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺឆ្លង​ជំនួស​វិញ ដែលជា​ផ្នែក​មួយ​ត្រូវបាន​គ្រប់​គ្រង​ដោយ​គណៈកម្មការ​សុខភាព​ជាតិ​របស់​ចិន។ ការសម្រេចចិត្ត​ក្នុង​ការផ្ទេរ​ការ​រាប់​ចំនួន​ករណី​ឆ្លង​ ទៅ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​នេះ​មាន​ឡើង ខណៈ​ចិន​ឆ្លងកាត់​រលក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដ៏​ច្រើន​មិន​ធ្លាប់​មាន ក្រោយ​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដ៏​តឹងរ៉ឹង​នានា​។​ ​សេចក្ដីថ្លែងការណ៍​នេះពុំបាន​និយាយ​ទេ​ថា ​តើ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​របស់​ចិននឹង​ចេញផ្សាយ​របាយការណ៍​ករណី​ឆ្លង​វីរុស Covid-19 ញឹកញាប់​ប៉ុណ្ណា​។

តាម​ធម្មតា​មជ្ឈមណ្ឌល​គ្រប់​គ្រង ​និង​បង្ការ​ជំងឺឆ្លង​របស់​ចិនចេញផ្សាយ​រួមគ្នា​ប្រចាំខែ​ សម្រាប់​ជំងឺឆ្លង​ទាំងអស់​ក្រោម​ច្បាប់​របស់​ចិន ចាប់ពី​រដូវ​សំបូរ​ដោយ​ជំងឺ​ផ្ដាសាយ​រហូតដល់​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង​ជំងឺ​អាសន្នរោគ​។ ចាប់​តាំង​ពី​ប្រទេស​ចិន​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការឆ្លង​វីរុស Covid-19 កាលពី​ដើមខែ​នេះ​មក ពុំ​មាន​ទិន្នន័យ​ច្បាស់លាស់​បញ្ជាក់​ពី​ចំនួន​នៃ​ការឆ្លង​រាលដាល​របស់​ប្រទេស​នេះ​ទេ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        149
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm