គ.ប.ផ.ក កំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការករណីលួចបន្លំផលិតឡេក្លែងក្លាយម៉ា BLACK SHEEP

2022/12/27 01:01:41 am        562

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) កំពុងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យ​ទៅ​តុលា​ការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ករណីការលួចបន្លំផលិតគ្រឿង សម្អាង (ឡេ) ម៉ាក់ឈ្មោះ BLACK SHEEP ដែលរឹបអូសវត្ថុតាង ចំនួន ៦តោន នៅក្នុងស្រុក អង្គស្នួល ខេត្តកណ្ដាល។

ក្នុង​សន្និសីទសារព័ត៌មានពាក់ព័ន្ធលទ្ធផលបង្ក្រាបករណីនេះ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ មៀច សុ​ផា​ន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែង ក្លាយ មានប្រសាសន៍ថា ក្នុងប្រតិបត្តិការនោះ កម្លាំង​ចម្រុះបានរកឃើញផលិតផលគ្រឿងសម្អាង ចំនួន ៦តោន ​មិនធ្លាប់បង្ក្រាបបាននាពេលកន្លងមក ដែល​លួច​ផ​លិ​ត​ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាងម៉ាក់ BLACK SHEEP BODY LOTION ក្លែងក្លាយ​គ្មាន​បទ​ដ្ឋាន​បច្ចេ​ក​ទេស និងគ្មានច្បាប់​អនុញ្ញាត​ពីក្រសួងសុខាភិបាល។

ឯកឧត្តម បានបន្តថា ជនសង្ស័យបានលួចបន្លំប្រភព នៃការផលិតឡេម៉ាក់មួយនេះ ជា​ផលិតផលរបស់ប្រទេសថៃ ម​ក​លួច​ផលិត ហើយបានលួចប្រើប្រាស់បុគ្គលិកចំនួន ២៣នាក់ ដែលក្នុងនោះ ក៏មានអនីតិជនផងដែរ ហើយ​ករណី​នេះ គ.ប.ផ.ក នឹងត្រូវបញ្ជូនទៅតុលាការ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានគូសបញ្ជាក់ថា ចំពោះករណីនេះ ក៏មានការ ផាកពិន័យជាថវិកា រួមទាំងបន្ត​ស៊ើ​ប​អង្កេតទ្រព្យសម្បត្តិ របស់ជនសង្ស័យ បើមានពាក់ព័ន្ធនឹង ប្រាក់ទទួលបាន ពីការលក់​ផលិតផល​គ្រឿង​សម្អាង​ក្លែ​ង​ក្លាយ​នេះ ក៏ប្រឈមនឹងការដកហូតផងដែរ។

ឯកឧត្តម បានបន្ថែមថា ការប្រើប្រាស់សម្អាងដែលគ្មានគុណភាព វានឹងបង្កឲ្យមានផល ប៉ះពាល់ ជាច្រើនដល់សុខ​ភា​ព ទាំងក្នុងរយៈពេលខ្លី មធ្យម និងយូរអង្វែង ក្នុងនោះមានបញ្ហាស្បែក និងការ​ជ្រៀបចូល​ទៅ​ក្នុង​រន្ធ​ឈាម​បង្កជា​ជំងឺ​ជា​ច្រើនទៀត។

គួរ​បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីខាងលើធ្វើឡើង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបុរីពិភពថ្មីកំបូល៣ ផ្ទះ​លេខ៦២ ៦៣ និង៦៤ ផ្លូវលេខ៨B ស្ថិតក្នុងភូមិត្រពាំងសុក្រំ ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm