ចំនួន​អ្នកស្លាប់​ឡើងដល់ ​៥៧​នាក់ ខណៈ​សីតុណ្ហភាព​ត្រជាក់ និង​ព្រិល​ធ្លាក់​ខ្លាំង​វាយប្រហារ​សហរដ្ឋអាមេរិក

2022/12/27 05:05:50 pm        334

​អាមេរិក៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ព្យុះ​ព្រិល​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​បានសម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៥៧​នាក់​នៅ​សហរដ្ឋអាមេរិក រួម​ទាំង ​២៧​នាក់​នៅ​តំបន់ Erie ភាគ​ខាងលិច​រដ្ឋ New York​។

​អភិបាល​តំបន់​លោក Mark Poloncarz បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ថា គេ​រំពឹងថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ព្រិល​ដ៏​ខ្លាំងក្លា​នេះអាច​នឹង​កើន​ឡើង​ថែមទៀត ខណៈ​ព្រិល​នៅតែ​បន្ត​គ្រប​ដណ្ដប់តំបន់ Erie ដែល​បណ្ដាល​ឲ្យ​ផ្លូវ​នានា​នៅ​ក្នុង​តំបន់​ជាច្រើន​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​បាន រួមទាំង​ភាគច្រើន​នៅក្នុង​ទីក្រុង Buffalo​។ ​អភិបាលរដ្ឋ New York និយាយថា ព្យុះ​ព្រិល​រដូវរងា​ដ៏​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រ​នេះ ​បាន​បោកបក់​ពាសពេញ​អាមេរិក​ខាងជើង និង​ប្រែ​ទីក្រុង Buffalo ដូចជា​តំបន់​សង្គ្រាម​។

​យោង​តាម​សារព័ត៌មាន​ NBC News ដោយ​បោកបក់​ចេញពី​តំបន់​ Great Lakes ជិត​ប្រទេស​កាណាដា​រហូតដល់​តំបន់ Rio Grande ស្ថិត​នៅតាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ព្រិល​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥៧​នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​។ ​ចំនួន​អ្នកស្លាប់​ត្រូវបាន​កត់ត្រា​​នៅក្នុង​រដ្ឋ​ចំនួន ​១២ ​ដូចជា​រដ្ឋ ​Colorado, Illinois, Kansas, Kentucky, Michigan, Missouri, Nebraska, New York, Ohio, Oklahoma, Tennessee និង​រដ្ឋ Wisconsin៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        157
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm