អ្នកស្លាប់​ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង​នៅ​ជប៉ុន​កើនឡើង​ដល់​ ១៧នាក់ និង ​៩៣​នាក់​រងរបួស​

2022/12/27 05:29:22 pm        380

​ជប៉ុន៖ មនុស្ស​ចំនួន​ ១៧​នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ស្លាប់ និង​ ៩៣​នាក់​រង​របួស​ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង​។ ​ចំនួន​នេះ​ទទួល​បាន​ពី​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​របស់​ជប៉ុន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។

កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ អ្នក​ស្លាប់​មាន​ត្រឹមតែ​ ១១​នាក់​ប៉ុណ្ណោះ​។ ក្រុម​មន្ត្រី​បាន​ព្រមាន​ពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​កំពុង​កាយ​ព្រិល​ចេញពី​លំនៅឋាន​របស់​ពួកគេ​។​ អ្នក​ស្លាប់​ថ្មីៗ​ភាគច្រើន​បាន​កើតឡើង​នៅ​ពេល​មនុស្ស​ធ្លាក់ ពេល​កំពុង​កាយ​ព្រិល​ចេញពី​ដំបូល​ផ្ទះ​របស់​ពួកគេ។ ​ក្នុងចំណោម​អ្នក​ស្លាប់​រួម​ស្ត្រី​ចំណាស់​វ័យ​ប្រហែល​ ៧០​ឆ្នាំ​ដែល​ត្រូវ​បាន​ប្រទះឃើញ​ក្រោម​គំនរ​ព្រិល​នៅផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង Nagai ស្ថិត​ចំងាយ​ប្រមាណ​ ១៨០​ម៉ា​យល៍​ភាគ​ខាងជើង​ទីក្រុង Tokyo​។

​ព្រិល​បាន​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ភាគ​ខាងជើង​ប្រទេស​នេះ ដែល​បាន​ប៉ះពាល់​ដល់​ស្ថានីយ​បញ្ជូន​ថាម​ពល​អគ្គិសនី​មួយ ដោយ​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់​ដល់​អ្នកប្រើប្រាស់​ប្រមាណ ​២០.០០០​គ្រួសារ​ពុំ​មាន​ថាមពល​អគ្គិសនី​នៅ​ព្រឹក​ថ្ងៃបុណ្យ Christmas​។ មន្ត្រី​និយាយ​ថា ក្រោយមក​នៅ​ថ្ងៃ​ដដែល ពលរដ្ឋ​ភាគច្រើន​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឡើងវិញ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm