ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺន៦ពាន់នាក់ រយៈពេល១សប្ដាហ៍

2022/12/27 06:20:00 pm        40

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ​បានដើរលេងកំសាន្ត នៅខេត្ដសៀមរាប​ក្នុង​រយៈពេល​៧​ថ្ងៃ មានប្រមាណជាង ៧ម៉ឺន៦ពាន់នាក់ ដែលក្នុងនោះភ្ញៀវជាតិ ៧០០០០នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន​៦០២២​នាក់​ផង​ដែរ​។​ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ដើរ​កម្សាន្ត​មាន​ការ​កើន​ឡើងច្រើន​ជាបន្ដបន្ទាប់នេះ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២២ ស្រប​ពេល​ដែល​ប្រទេស​មាន​សន្ដិភាព និងការអភិវឌ្ឍរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលផ្តល់ឱកាស អោយ​បង​ប្អូនប្រជាពលរដ្ឋប្រកបមុខរបរ បំពេញការងាររៀងៗខ្លួន មានសេចក្តីសុខ ទូទាំង​ប្រទេស ប្រកបស្នាមញញឹម នឹងភាពកក់ក្តៅ។

ជាមួយគ្នានោះ គោល​នយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែល​ជា​យុទ្ធសាស្ត្រ​គន្លឹះ និងជាខ្សែក្រវ៉ាត់ការពារទីមួយ សំខាន់​ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក្នុង​ការបង្កើនឲ្យបាននូវភាពស៊ាំក្នុងសហគមន៍ ទប់​ទល់នឹងមេរោគកូវីដ-១៩ រហូត​អាច​បើក​ដំណើរ​ការ​ប្រទេសជាតិពេញលេញលើគ្រប់វិស័យ និង​ការ​រស់នៅតាម​បែប​គន្លង​ប្រក្រតី​ភាព​ថ្មី​ឡើង​វិញដូចបច្ចុប្បន្ននេះ។

យោងតាមទិន្នន័យ របស់​ក្រសួង​ទេសចរណ៍បានអោយដឹងថា ភ្ញៀវទេសចរ ដែល​ចេញ​ដើរ​កម្សាន្ត​នា​សប្ដាហ៍​ចុងខែធ្នូ ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំង​ប្រទេស​ទទួល​បាន​ភ្ញៀវ​ទេសចរ សរុបមានចំនួន៤៣៩,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមាន៤០២,៣៤៧នាក់ និងភ្ញៀវ​បរទេស​មាន ៣៦,៦៩៩នាក់៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm