មនុស្ស​ ១៣​នាក់​ស្លាប់​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង ខណៈ​រំខាន​ដល់​ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​នៅ​ហ្វីលីពីន

2022/12/27 06:21:12 pm        270

​ហ្វីលីពីន៖ ក្រុម​អាជ្ញាធរ​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទបាន​រាយការណ៍​ថា​ មនុស្ស​យ៉ាងហោចណាស់​ ១៣​នាក់​បាន​ស្លាប់ដោយសារ​ទឹកជំនន់​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ខេត្ត​មួយចំនួន​ភាគខាងត្បូង ខណៈ​ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែលត្រូវបាន​រំខាន សម្រាប់​មនុស្ស​រាប់ពាន់​នាក់​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ជម្លៀស​ចេញពី​លំនៅឋាន​។

​រូបភាព​នៅតាម​បណ្ដាញ​សង្គម​បង្ហាញ​ពី​ក្រុម​បុគ្គលិក​សង្គ្រោះ​ កំពុង​ជួយ​ប្រជាពលរដ្ឋ​ចេញពី​ទឹកជំនន់​ជម្រៅ​ត្រឹម​ទ្រូង បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ​២​ថ្ងៃ​ជាប់​គ្នា​នៅ​ភាគ​កណ្ដាល និង​ខាងត្បូង​ប្រទេស​ហ្វីលីពីន។ ក្នុង​ការសរុប​ចំនួន​ជន​រងគ្រោះ​ចុងក្រោយ​របស់ខ្លួន ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិបាន​រាយការណ៍​អ្នកស្លាប់​ចំនួន​ ១៣នាក់ភាគច្រើនបាន​ស្លាប់ដោយសារ​លង់ទឹក ខណៈ​មនុស្ស​ ២៣​នាក់​នៅតែ​បាត់​ខ្លួន​នៅឡើយ​។ ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះភាគច្រើន​រស់នៅ​តាម​តំបន់​ភ្នំ​ និង​ខេត្ត Misamis Occidental ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​។

​ទិន្នន័យ​ពី​ក្រសួង​សុខុមាលភាព​សង្គម​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ជិត ​៤៦.០០០​នាក់កំពុង​ស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្ដោះអាសន្ន​។ ប្រជាពលរដ្ឋ​ម្នាក់​រស់នៅក្នុង​ខេត្ត Misamis Occidental បាន​ប្រាប់​វិទ្យុ DZRH ថា យើង​ត្រូវការ​អាហារ។ ផ្ទះសម្បែង​ និង​សត្វ​ចិញ្ចឹម​របស់​យើងហូរ​កួច​ទៅ​តាម​ទឹកជំនន់​អស់ហើយ ​គ្មាន​សល់​អ្វី​ទេ សូម្បីតែ​សម្លៀកបំពាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm