ពលរដ្ឋ​ខ្មែរ​រស់នៅ​ខេត្ត​សូ​រិ​ន​អញ្ជើញ​អ្នក​ជំនាញ​គុន​ល្បុក្កតោ​ទៅ​ផ្សព្វផ្សាយ ដ្បិត​ចង់​អភិរក្ស​ក្បាច់​គុន​ជាតិ​នេះ​

2022/12/27 06:52:09 pm        43

​ល្បុក្កតោ៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួន​ទៅ​រៀបចំ​សិក្ខាសាលា និង​វគ្គ​បណ្ដុះបណ្ដាល​ដល់​ពល​រស់​ខ្មែរ​រស់នៅ​ខេត្ត​សូ​រិ​ន ប្រទេស​ថៃ ដើម្បី​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ ដ្បិត​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ និង​អភិរក្ស​ក្បាច់គុន​បុរាណ​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ។​

​លោក អ៊ូ តារា អគ្គលេខាធិការរង​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សារុន សមាជិក​រដ្ឋ​សភាព និង​ជា​ប្រធាន​សហព័ន្ធ ក៏ដូចជា​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធបាន​ចាត់​បញ្ជូន​រូបលោក ដឹកនាំ​ប្រតិភូ និង​អ្នកជំនាញ​គុន​ល្បុក្កតោ​កម្ពុជា​ផ្សេងទៀត ទៅ​ចូលរួម​សិក្ខាសាលា​ស្ដីពី​គុន​ល្បុក្កតោ នៅ​ខេត្ត​សូ​រិ​ន តប​តាម​ការអញ្ជើញ​របស់​ព​ល​រដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ។​ លោក​ថា សិក្ខាសាលាក៏ដូចជា​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​នេះធ្វើឡើង​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២២ ដោយមាន​សិក្ខា​កាម​ចូលរួម ៣០​រូប។ អ្វីដែល​ពិសេស ការរៀប​ចំនេះត្រូវបាន​គាំទ្រ​ដោយ​អាជ្ញាធរ​ថៃ ហើយ​មានការ​ចូលរួម​ពី​អភិបាល​រង​ខេត្ត​សូ​រិ​ន និង​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ Surindra Rajabhat University ​ខណៈ​ក្រោយ​ចប់​វគ្គ ក៏​មានការ​ផ្ដល់នូវ​សញ្ញាបត្រ​ដល់​សិក្ខាកាម​ចូលរួម​ទៀតផង។​

​អគ្គលេខាធិការរង​សហព័ន្ធ​ដដែល​បន្ដថា នេះ​គឺជា​ការចាប់ផ្ដើម​មួយ​ដ៏​ល្អ សម្រាប់​សហព័ន្ធ​ក្នុងការ​ជំរុញ​ការផ្សព្វ​ផ្សាយ​គុន​ល្បុក្កតោទៅដល់​ប្រជាពលរដ្ឋ​គ្រប់​រូបនេះទាំង​ក្នុង និង​ក្រៅប្រទេស ពិសេស​ពលរដ្ឋ​ខ្មែរ​រស់នៅ​ខេត្ត​សូ​រិ​ន ដែលមាន​ការចាប់អារម្មណ៍ និង​ចង់​ចូលរួម​ថែរក្សា​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​មួយ​នេះក្នុង​តំបន់​របស់ខ្លួន នៅក្នុង​តំបន់​ខេត្ត​សូ​រិ​ន ស្របពេល​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បានដាក់​បញ្ចូល​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ​នេះ ទៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក៏ដូចជា​ការចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិរបស់​អង្គការ​ UNESCO ​កាលពី​ថ្មីៗ។​ ​លើសពីនេះ ពលរដ្ឋ​ខ្មែរ​រស់នៅ​ខេត្ត​សូ​រិ​នក៏មាន​បំណង​ចូលរួម​ហ្វឹកហាត់ ក៏ដូចជា​ការបណ្ដុះបណ្ដាល​គ្រូបង្វឹក អាជ្ញាកណ្ដាល​-​ចៅក្រម ដើម្បី​មានលទ្ធភាព​រៀបចំ​ការ​ប្រកួត​ជើងឯក​ក្នុង​តំបន់​ខ្លួន​រស់នៅ នា​ថ្ងៃ​អនាគត​ទៀត​ផង។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក អ៊ូ តារា៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm