ប្រធានាធិបតី Xi ជំរុញឱ្យមាន​វិធាន​ការការពារ​អាយុជីវិត ខណៈ​ប្រទេស​ចិន​ប្រយុទ្ធ​រលក​ COVID-19

2022/12/27 07:04:42 pm        259

​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping កាលពី​ថ្ងៃ​ចន្ទបាន​ជំរុញ​ឱ្យ​ក្រុមមន្ត្រី​ចាត់វិធានការ​ដើម្បី​ការពារ​អាយុជីវិត នៅក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើកដំបូង​របស់លោក​ស្តីពី​ជំងឺ COVID-19 ចាប់តាំងពី​ទីក្រុង​ប៉េកាំង​បាន​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​យ៉ាងខ្លាំង​នៅក្នុង​ខែ​នេះ​។

ដោយ​ភាគច្រើន​បាន​កាត់ផ្តាច់​ចេញពី​ពិភពលោក​ទាំងមូល​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត ពេលនេះ​ប្រទេស​ចិន​កំពុង​ជួបប្រទះ​ការកើនឡើង​ករណី​ឆ្លង​វីរុស​ច្រើន​បំផុត បន្ទាប់ពី​បាន​ដកចេញ​វិធានការ​រឹតត្បិត​ភ្លាមៗ​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ ការសិក្សា​បាន​ប៉ាន់ប្រមាណ​ថា​ មនុស្ស​ប្រហែល ១លាន​នាក់​អាច​ស្លាប់​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ខែ​ខាងមុខនេះ​។ បច្ចុប្បន្នប្រជាជន​ជាច្រើន​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ថ្នាំពេទ្យ ខណៈ​អគារ​ពេទ្យ​សង្គ្រោះបន្ទាន់​ចង្អៀត​​ដោយ​លំហូរ​នៃ​អ្នកជំងឺ​វ័យ​ចំណាស់​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​។ យោងតាម​ទូរទស្សន៍​រដ្ឋ CCTV ​បាន​ឲ្យ​ដឹង​ថា លោក Xi បាន​និយាយ​នៅក្នុង​ការណែនាំថា ពេលបច្ចុប្បន្ន​នេះការបង្ការ ​និង​គ្រប់គ្រង​វីរុស COVID-19 នៅក្នុង​ប្រទេស​ចិន​កំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​ថ្មី និង​ភារកិច្ច​ថ្មី​។

លោក Xi និយាយថា យើង​គួ​តែ​ចាប់ផ្តើម​យុទ្ធនាការ​សុខភាព​​ជាតិ ក្នុង​មធ្យោបាយ​មាន​ទិសដៅ ពង្រឹង​បណ្តាញ​ការ​ពារ​សហគមន៍​សម្រាប់​ការបង្ការ ​និង​គ្រប់គ្រង​ជំងឺ​រាតត្បាត និង​ការពារ​ជីវិត​មនុស្ស សុវត្ថិភាព និង​សុខភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ ​មន្ទីរពេទ្យ និង​ទី​បូជាសពនៅ​ទូទាំងប្រទេស​បាននឹងកំពុង​ពេញ​ទៅដោយ​អ្នកជំងឺ និង​ជនរងគ្រោះជំងឺ COVID-19 ខណៈ​គណៈកម្មការ​សុខភាព​ជា​តិ​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​បានប្រកាសថា​ ខ្លួន​នឹង​បញ្ឈប់​ការចេញផ្សាយ​ស្ថិតិ​នៃ​ករណី​ឆ្លង​ឆ្លង និង​អ្នកស្លាប់​ប្រចាំថ្ងៃ​នៅ​ទូទាំងប្រទេស​។ ទីក្រុង​ប៉េកាំង​បាន​ទទួលស្គាល់ថា​ ទំហំ​នៃ​ការ​ផ្ទុះឡើង​វីរុស​គឺ​មិនអាច​ធ្វើទៅបាន​ក្នុងការ​តាមដាន បន្ទាប់ពីបញ្ចប់​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ជា​កាតព្វកិច្ច ដោយសារ​ប្រជាជន​ពុំ​ប្រកាស​លទ្ធផល​តេស្ត​ជា​កាតព្វកិច្ច​ដល់​អាជ្ញាធរ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        3
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm