អាណាព្យាបាលបន្តជូនកូនមកចុះឈ្មោះសិក្សា ខណៈការបើកបវេសនកាលនៅសប្ដាហ៍ក្រោយ

2022/12/27 07:21:37 pm        561

ភ្នំពេញ៖ អាណាព្យាបាល ដែលមានកូនគ្រប់អាយុ ៦ឆ្នាំ រឺយ៉ាងតិច ៧០ ខែ បានបន្តទៅតាម​សាលារៀន​បឋមសិក្សា ​ដើម្បីចុះឈ្មោះឱ្យពួកគាត់បានសិក្សា។​ ការចុះឈ្មោះចូលរៀននេះ ក៏ស្របពេលដែលការបើកបវេសនកាលឆ្នាំសិក្សាថ្មី ​នឹងចូលមកដល់ថ្ងៃទី២ ​ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។

វត្តមានអាណាព្យាបាលក្នុងសប្ដាហ៍ចុងក្រោយនៃឆ្នាំ ២០២២នេះ បានបន្តទៅសាលារៀន​ដើម្បី​ចុះឈ្មោះ​ចូលរៀន​កូនចៅគ្រប់អាយុសិក្សារបស់ពួកគេ។​ ការចុះឈ្មោះសិក្សានេះ គឺតម្រូវ​សម្រាប់កុមារ​ ដែលមានអាយុចាប់ពី ៣ឆ្នាំ ​ឬ៣៦ខែ ​រហូតដល់អាយុក្រោម ​៦ឆ្នាំ​ ឬយ៉ាងខ្ពស់បំផុត ៧០ខែ​ គិតត្រឹមថ្ងៃកំណត់ចូលសិក្សា ​សម្រាប់ថ្នាក់មតេយ្យ។

នេះបើផ្អែកលើសេចក្ដីណែនាំស្ដីពីដំណើរការគ្រឹះស្ថាន​មតេយ្យសិក្សា និងសេវាអប់រំកុមារតូចឆ្នាំ​សិក្សា ​២០២២-២០២៣។ រីឯការចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សាវិញ ​គឺកំណត់អាយុកុមារចាប់ពី ៦ឆ្នាំ ​ឬយ៉ាងតិច​ ៧០ខែ។

ការបន្តមកចុះឈ្មោះសិក្សាឱ្យកូនចៅនាពេលនេះ ​ក៏ស្របពេលដែលការបើកបវេសនកាល​ឆ្នាំ​សិក្សាថ្មី នឹងប្ររព្ធធ្វើឡើងនៅថ្ងៃទី ​២ខែមករា ឆ្នាំ​ ២០២៣ផងដែរ។

សម្រាប់អាណាព្យាបាលដែលបានជូនកូនចៅ ទៅចុះឈ្មោះសិក្សានៅសាលាបឋម​សិក្សា​ចតុមុខ​នាព្រឹកនេះ ​មានការយល់ច្បាស់ពីតម្លៃនៃការសិក្សា។​ ពួកគាត់លើកឡើងថា​ កូនចៅគ្រប់អាយុ គឺត្រូវ​តែនាំមកចុះឈ្មោះសិក្សា ​ដើម្បីភាពប្រសើររបស់ពួកគេនាពេលអនាគត។

ការចុះឈ្មោះសិក្សា ​គឺតម្រូវឱ្យភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ​រួមមានសំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់កំណើត ​ឬសៀវភៅស្នាក់នៅ​ សំបុត្រពេទ្យ។ ​ការចុះឈ្មោះសិក្សា ក៏មិន​តម្រូវ​ឱ្យមានការចំណាយថវិកានោះដែរ។​ ការចុះឈ្មោះសិក្សានេះ​ គឺចាប់ផ្ដើមអនុវត្តតាំងពីថ្ងៃ ១៥ខែធ្នូ រហូត ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។

នេះបើផ្អែកលើសេចក្ដីណែនាំស្ដីពីដំណើរ​ការគ្រឹះស្ថានមតេយ្យសិក្សា និងសេវាអប់រំកុមារតូចឆ្នាំ​សិក្សា ​២០២២-២០២៣។

សេចក្ដីណែនាំដដែល បញ្ជាក់ថាក្រសួងអប់រំ មានទិសដៅសម្រេចឱ្យបានចំណុចដៅប្រចាំឆ្នាំសិក្សា ២០២២-២០២៣ នៃផែនការយុទ្ធសាស្រ្តវិស័យអប់រំ គឺអាត្រាចូលរៀនកុមារអាយុ ៥ឆ្នាំ ៦៣,១​ភាគរយ អាត្រាចូលរៀនកុមារអាយុ ៤ឆ្នាំ ៣៦,៣ភាគរយ និងអាត្រាចូលរៀនកុមារអាយុ ៣ឆ្នាំ គឺ១៤,១ ភាគរយ ព្រមទាំងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍​ដោយចីរភាពឆ្នាំ ២០៣០ គឺ ធានាកុមារី កុមារាទាំងអស់ទទួលបានការអប់រំកម្រិតមតេយ្យសិក្សា ការថែរក្សា ការអភិវឌ្ឍកុមារតូច​ប្រកប​ដោយ​គុណភាព ​ដូច្នេះពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការអប់រំកម្រិតបឋមសិក្សា៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm