ផ្លូវក្រាលគ្រួសក្រហម ៤ខ្សែទៀត កំពុងកសាងទៅជាផ្លូវកៅស៊ូនៅក្នុងស្រុកសាមគ្គីមានជ័យ

2022/12/27 07:33:42 pm        89

កំពង់ឆ្នាំង៖ ផ្លូវកៅស៊ូ DBST៤ខ្សែទៀត ប្រវែងជិត៣៦គីឡូម៉ែត្រស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងកសាងបានប្រមាណជាង៣០% ដែលជាគម្រោងកែលម្អផ្លូវជនបទ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។ ផ្លូវទាំង៤ខ្សែនេះ នឹងបំរើដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ការ​ធ្វើ​ដំណើរ​ទៅ​មក​សាលារៀនរបស់សិស្ស ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរ​ទៅ​កាន់​រមណីយដ្ឋាន​នានាក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុសផងដែរ។

ប្រជាពលរដ្ឋស្រុកសាមគ្គីមានជ័យបានអោយដឹងថា៖ មុនខែមេសា ឆ្នាំ២០២២ ផ្លូវទាំង៤ខ្សែនេះ ជា​ផ្លូវ​មានភាពលំបាកខ្លាំងក្នុងការធ្វើដំណើរ ព្រោះមានដីហុយ ពេលភ្លៀងមានភក់ ជង្ហុកធំៗ និង​ពុំ​​សូ​វ​មាន​អ្នកធ្វើដំណើរតាមផ្លូវនេះឡើយ។ ក្រោយពេល​គម្រោង​ផ្លូវ​ទាំង​៤​ខ្សែបា​ន​ចាប់​ផ្តើម​កសាង ប្រជាពលរដ្ឋទាំងអស់មានចិត្តត្រេកអរជាពន់ពេក ដោយ​សារ​តែ​ពួក​គាត់​ទទួល​បាន​ផ្លូវ​ថ្មី​ជា​កៅ​ស៊ូ​២ជាន់ ហើយពួកគាត់នឹងលែងខ្វល់ពីដីហុយ មានជង្ហុកធំៗ ឬភក់ទៀតហើយ ។ ប្រជាពលរដ្ឋ​នឹងទទួលបាននូវការកាត់បន្ថយការចំណាយលើការធ្វើដំណើរ អាច​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​ក្នុងស្រុក ក៏ដូចជាងាយស្រួលក្នុងការដឹកកសិផលពីស្រែទៅផ្ទះ និង​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​សិស្ស​សាលា​ផង​ដែរ។

លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យបានថ្លែងថា ចាប់​ពី​ឆ្នាំ​២០១០ មក​ដល់​បច្ចុប្បន្ន ស្រុកសាមគ្គីមានជ័យទទួលបានផ្លូវកៅស៊ូ ដែល​ជា​គម្រោង​កែ​លម្អ​ផ្លូវ​ជន​បទ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ចំនួន៣លើក ស្មើនឹង១០ខ្សែហើយ ដែល​គម្រោង​លើក​ទី៣​ នេះ​ទទួល​បាន​៤​ខ្សែ​ទៀត​ មានប្រវែងជិត ៣៦គីឡូម៉ែត្រ។ គម្រោងកែលម្អផ្លូវជនបទលើកនេះ បាន​បន្ថែម​ជូន​ប្រជាពលរដ្ឋ​កាន់​តែងាយ​ស្រួល​ធ្វើ​ដំណើរជាងពេលមុន ទាំង​ការ​ដឹក​កសិផល ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ និងសិស្សានុសិស្ស។ ដោយសារការគិតគូរបានល្អិតល្អន់ក្នុងការអភិវឌ្ឍន៍ សម្តេច​តេជោ ហ៊ុន សែន បានផ្តល់ជូននូវសមិទ្ធផល​ថ្មី​ជាច្រើនក្នុងស្រុក ជាពិសេសគឺការកសាងផ្លូវ ស្ពាន លូប្រអប់ ដើម្បីអោយការប្រាស្រ័យទាក់ទងគ្នា ការធ្វើដំណើរ កាន់តែងាយស្រួល កាត់​បន្ថយ​ការ​ចំណាយ​ជាង​ពេល​មុន។

គម្រោងកែលម្អផ្លូវជនបទពីផ្លូវក្រាលគ្រួសក្រហម ៤ខ្សែ មកជាផ្លូវកៅស៊ូ DBSTនាពេលនេះ គឺ​អ៊ុត​កៅ​ស៊ូ​២​ជាន់ ទទឹងផ្លូវប្រវែង ៦ម៉ែត្រ ក្នុងនោះមានដាក់លូមូលជាង ៤០កន្លែង លូ​ប្រអប់​ចំនួន​ ៣កន្លែង និងមានប្រវែង ៣៥,៩គីឡូម៉ែត្រ តភ្ជាប់ឃុំចំនួន៤ គឺឃុំសេដ្ឋី ឃុំធ្លកវៀន ឃុំត្បែងខ្ពស់ និង​ឃុំ​ខ្មាឆ្មា ស្រុកសាមគ្គីមានជ័យ។ ផ្លូវទាំង៤ខ្សែនេះ គ្រោងសាង​សង់​រួច​រាល់​ជា​ស្ថាពរ​នៅ​បំណាច់​ឆ្នាំ​២០២៣ខាងមុខ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        77
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm