UNណែនាំកម្ពុជាបញ្ចូលគោលដៅ៥ចំណុច ទៅក្នុងរបាយកាណ៍ត្រួតពិនិត្យថ្នាក់ជាតិ ឆ្នាំ២០២៣

2022/12/27 08:27:33 pm        478

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា អង្គការសហប្រជាជាតិ (UN) បានណែនាំដល់កម្ពុជា ដាក់បញ្ចូលគោលដៅចំនួន ៥ចំណុច ទៅក្នុងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិឆ្នាំ២០២៣ ខណៈកម្ពុជាកំពុងប្រមូលធាតុចូល ដាក់ ក្នុងរបាយការណ៍នេះផងដែរ ។

នៅក្នុងសិក្ខាសាលាណែនាំពីការរៀបចំធាតុចូល សម្រាប់ការរៀបចំរបាយការណ៍ ត្រួតពិនិត្យថ្នាក់​ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០២៣ នៃការសម្រេចបានគោលដៅអភិវឌ្ឍន៍​ប្រកបដោយ ​ចីរភាពកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ​ឯកឧត្តមទេសរដ្ឋមន្ត្រី ​មានប្រសាសន៍ថា​ សម្រាប់ គោលដៅទាំង៥​ចំណុចនោះ ទី១. ការធានាឱ្យ​មានទឹក និងអនាម័យ ​និងការគ្រប់គ្រងទឹក និង អនាម័យប្រកប​ដោយចីរភាព​ដល់ពលរដ្ឋគ្រប់រូប, ទី២. ធានាការ​ផ្គត់ផ្គង់​ថាមពលអគ្គិសនីមួយ គ្រប់គ្រាន់ មាន​ចីរភាព អាចទុកចិត្តបាន​ និងមានតម្លៃសមរម្យ​ សម្រាប់អ្នកប្រើប្រាស់ ។

ឯកឧត្តមបន្តថា ទី៣. កសាងហេដ្ឋារចនាសម្ព័ន្ធ ​ដែលធន់នឹងការប្រែប្រួល អាកាស ធាតុ លើកកម្ពស់​ឧស្សាហូបនីយកម្មប្រកបដោយចីរភាព ​និងបរិយាបន្ន និង​លើក​កម្ពស់​នវានុវន្តន៍, ទី៤.​ ធ្វើឲ្យទីក្រុង និងកន្លែងតាំងលំនៅថ្មីសម្រាប់ប្រជាជន ​មានលក្ខណៈបរិយាបន្ន សុវត្ថិភាព ធន់នឹងការប្រែប្រួល​អាកាសធាតុ ​និងចីរភាព​ និងទី៥. ពង្រឹមមធ្យោបាយអនុវត្ត នានា និង​បង្កើតភាពរស់រវើកនៃភាព​ជា​ដៃគូសកល ​សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។

ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ឆាយ ថន បន្ថែមថា ប៉ុន្តែអង្គការសហប្រជាជាតិ ក៏បានផ្ដល់ សិទ្ធិដល់​ប្រទេស​ជាតិ​នីមួយៗ​ផងដែរ​ ក្នុងការកំណត់ជ្រើសរើសគោលដៅ​ និងចំនួនគោលដៅ សម្រាប់ដាក់​បញ្ចូល ​ក្នុងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិរបស់ខ្លួន ។

ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ​កម្ពុជានឹងរៀបចំរបាយការណ៍ត្រួត ពិនិត្យ​ថ្នាក់ជាតិ​ដោយស្ម័គ្រចិត្ត ​ឆ្នាំ២០២៣នេះ ​នឹងកំណត់យកគោលដៅទាំងអស់​ រួមទាំង ​គោលដៅទី១៨ ដែល​ជាគោលដៅជាតិ ​បញ្ចូល​ទៅក្នុងរបាយការណ៍​ ដោយគោលដៅទាំង៥ ​ដែលស្នើឡើងដោយ UN នឹងត្រូវរាយការណ៍ដោយលម្អិត​ និងគោលដៅចំនួន១៣ផ្សេងទៀត នឹងត្រូវរាយការណ៍​ដោយ​សង្ខេប ​ពីលទ្ធផលនៃការអនុវត្ត ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm