សម្ដេច ស ខេង៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិ

2022/12/27 08:39:17 pm        306

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាល និងការ​ហ្វឹកហាត់​ដល់កងកម្លាំង​នគរបាលជាតិ គឺជាការ​ចាំបាច់ ត្រូវធ្វើឱ្យជាប់ជាប្រចាំ ​និងគ្មានទីបញ្ចប់ ​ព្រោះថា ​សភាពការណ៍បច្ចុប្បន្នកំពុងមាន​ការ​ប្រែប្រួល ប៉ុន្តែការជ្រើសរើសថ្មីនេះ ក៏ដើម្បីជំនួសអ្នកចាស់​ដែលបាន​ចូលនិវត្តន៍​ និងបាត់បងជីវិត​ផងដែរ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ​សុក្រឹត​ការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា​ ស្ថិតនៅស្រុកកៀនស្វាយ ​ខេត្តកណ្ដាល ​នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ​ក្រសួងមហាផ្ទៃ កំពុងបន្ដអនុវត្តយ៉ាង​ម៉ឺងម៉ាត់​ចំពោះការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាព​ និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា “ការបណ្ដុះបណ្ដាល និងការ​ហ្វឹកហាត់​ដល់កងកម្លាំង​នគរបាលជាតិ ​គឺជាការចាំបាច់ ​ជាដាច់ខាត ហើយត្រូវធ្វើជាប់ជាប្រចាំ ​និងគ្មានទីបញ្ចប់ ហើយ​ត្រូវចាត់​ទុកការបណ្ដុះបណ្ដាល និងការ​ហ្វឹកហាត់​ដល់មន្ដ្រីនគរបាល​ គឺជាការងារចាំបាច់ ដោយ​មិនអាចខ្វះបាន”។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម បានឱ្យដឹងទៀតថា ​ស្ថានការណ៍នាពេលបច្ចុប្បន្ននេះ មាន​ការ​ផ្លាស់ប្ដូរ ​ដូចជាបទល្មើសបច្ចេកទេសជាដើម បើធ្វើមិនទាន់នោះទេ នឹង​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ ដូច្នេះចាំបាច់បំផុត ត្រូវបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ឱ្យបានជាប់ជាប្រចាំ។

សម្ដេច ​បានបន្ដថា​ ការបណ្ដុះបណ្ដាលមន្ដ្រី​នគរបាលនេះ ​ក្នុងគោល​ដៅ​កសាងពង្រឹង​សមត្ថភាព​ដល់មន្ដ្រីនគរបាលគ្រប់រូប ​ឱ្យមានចំណេះដឹងគ្រប់គ្រាន់​ ក្នុងការពេញបំពេញ​តួនាទីភារៈកិច្ច ឱ្យ​ទទួល​បានជោគជ័យគ្រប់កាលៈទេសៈ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​ក៏បានលើកឡើងផងដែរថា ដំណាក់​កាលបច្ចេកវិទ្យានេះ​ ក្រសួងមហាផ្ទៃ ​ក៏ត្រូវធានា ​ដើម្បីគ្រប់គ្រង​សភាពការណ៍ ទន្ទឹង​នឹងនេះ ​កងកម្លាំងនគរបាលជាតិគ្រប់រូប ​ត្រូវគោរពវិន័យ​ឱ្យបានម៉ឺងម៉ាត់ ​ដោយមានសីលធម៌ល្អ គុណធម៌ល្អ ​ទើបប្រតិបត្តិការបំពេញ​ការងារ​ប្រកម​ដោយវីជ្ជាជីវៈផងដែរ៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm