កាំភ្លើង​ធំ​អ៊ុយ​ក្រែ​ន​ដាក់​គោលដៅ​ទីតាំង​របស់​រុស្ស៊ី ខណៈ​លោក Zelenskiy និយាយថា ​ស្ថានភាព​នៅ​សមរភូមិ​ពិបាក​

2022/12/27 09:54:24 pm        330

​អ៊ុយក្រែន៖ កងពលតូច​កាំភ្លើង​ធំ​របស់​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​ចេញពី​ទីក្រុង Bakhmut កាលពី​ថ្ងៃ​ចន្ទដាក់​គោលដៅ​លើ​ទីតាំង​របស់​រុស្ស៊ី​នៅ​ជុំវិញ​ទីក្រុង​សមរភូមិ​តំបន់ Donbas​។ ចាប់តាំងពី​ខែសីហា​មក កងកម្លាំង​រុស្ស៊ី​បាន​ជាប់គាំង​នៅក្នុង​ការប្រយុទ្ធ និង​បន្ត​ប្រយុទ្ធ​យក​ទីក្រុង Bakhmut ជាទី​ក្រុង​ឧស្សាហកម្ម​ក្នុង​តំបន់ Donetsk ដែលមាន​ប្រជាជន​មុន​សង្គ្រាម​ប្រមាណ ៧០,០០០នាក់​។​

​ទីក្រុង​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​មួយ​នេះ បាន​ក្លាយជា​គោលដៅ​នៃ​ការប៉ុនប៉ង​របស់​រុស្ស៊ី ដើម្បី​រុលចូល​ទៅមុខ​ក្នុងការ​ប្រយុទ្ធដែល​បាន​បណ្តាល​ឲ្យ​ទាហាន​រាប់ពាន់នាក់​ស្លាប់​។​ ​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​ចោទប្រកាន់​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍ពី​ការធ្វើ​ឲ្យ​ទីក្រុង Bakhmut រង​ទុក្ខលំបាក​ខ្លាំង ដោយ​រិះគន់​អ្នក​ដែល​អំពាវនាវ​ឱ្យ​ទីក្រុង Kyiv ស្វែងរក​ការចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ថានភាព​នៅ​សមរភូមិ​តំបន់ Donbas ជួប​ការលំបាក និង​រង​ទុក្ខ​ខ្លាំង ហើយ​តម្រូវឱ្យមាន​ភាពខ្លាំង និង​ការផ្តោត​ការយកចិត្តទុកដាក់​ទាំ​ង​អស់​របស់​ប្រទេស​។

លោក Zelenskyy បាន​និយាយថា ជាដំបូង​គឺ​បញ្ហា​​នៅ​សមរភូមិទីក្រុង Bakhmut, Kreminna និង​ទីក្រុង​ផ្សេងទៀត​នៅក្នុង​តំបន់ Donbas ដែល​ត្រូវការ​ភាពខ្លាំង និង​ការផ្តោត​ការយកចិត្តទុកដាក់​។ អ្នក​ដណ្តើម​ចូល​គ្រប់គ្រងកំពុង​ដាក់ពង្រាយ​ធនធាន​ទាំងអស់​ដែលមាន​សម្រាប់​ពួកគេ ហើយ​ទាំងនេះ​គឺជា​ធនធាន​ដ៏​សន្ធឹកសន្ធាប់ដើម្បី​រុលទៅមុខ​ចូល​ទីក្រុង​មួយចំនួនទៀត​។ លោកនិយាយថា ការខ្វះ​អគ្គិសនី​នៅតែ​បន្ត​មាន​សម្រាប់​មនុស្ស​ជិត ៩លាន​នាក់​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ បុគ្គលិក​អគ្គិសនី​បាន​ជួសជុល​បណ្តាញ​អគ្គិសនី បន្ទាប់ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ម្តង​ហើយ​ម្តងទៀត ដែល​បាន​ភ្ជាប់​បណ្តាញ​ជាច្រើន​ឡើងវិញ​ក្នុងឱកាស​បុណ្យ​ណូអែល ប៉ុន្តែ​បញ្ហា​នៅតែមាន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm