កម្ពុជា​ត្រូវការ​ឈ្នះ​ព្រុយ​ណេ​ដើម្បី​រក្សា​ក្តី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​ពានរង្វាន់ AFF

2022/12/28 05:02:14 pm        725

បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាមកដល់ពេលនេះ​នៅមាន​ឱកាស​ច្រើន ក្នុងការ​ឡើងទៅ​វគ្គ​បន្តនៃ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​តំបន់​អាស៊ីអាគ្នេយ៍ ២០២២ ត្បិត​ពីរ​ប្រកួតឈ្នះ​មួយ និង​ចាញ់​មួយ តែ​ហ្វីលីពីនបី​ប្រកួតឈ្នះ​មួយ​ប្រកួត និង​ចាញ់​ពីរ​ប្រកួត​។

​ដើម្បី​រក្សា​ក្តីសង្ឃឹម​នេះ គោព្រៃ​ត្រូវ​ឈ្នះ​ព្រុយ​ណេក្នុង​បរិមាណ​គ្រាប់​បាល់​ច្រើន​មិនតិចជាង ​១០​គ្រាប់​សម្រាប់​ការប្រកួត​ទី​៣ ក្នុង​ពូ​ល A ដែល​ដំណើរ​ការប្រកួតនៅ​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២​នេះ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោម៉ោង ៥​និង​០០​នាទី​ល្ងាច​។​ ​ជំនួប​រវាង​កម្ពុជា និង​ព្រុយ​ណេ ៦​លើក កម្ពុជាឈ្នះ​ ៤​ដង ចាញ់​មួយដង និង​ស្មើ​ម្តង ហើយ​កម្ពុជាឈ្នះ​ព្រុយ​ណេច្រើន​គ្រាប់​បំផុត​ត្រឹមតែ ៦​ទល់នឹង​១ ការប្រកួត​មិត្តភាព​អន្តរជាតិឆ្នាំ​២០១៥​។​ ​ក្នុង​ពូ​ល A នេះ ប្រសិនបើ​កម្ពុជាឈ្នះ​ព្រុយ​ណេ កម្ពុជា​នៅមាន​ឧបសគ្គ​ធំ​មួយទៀតគឺ​ក្រុម​ដំរី​សឹក​ថៃ ដែល​ត្រូវ​ជួបគ្នាថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​។

ម្ស៉ា​ង​វិញទៀត​ក្តីសង្ឃឹម​កៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្ររបស់​កម្ពុជា ក៏ត្រូវ​ស្ថិតនៅលើ​លទ្ធផល​រវាងឥណ្ឌូនេស៊ី និង​ថៃ នៅ​ថ្ងៃទី​២៩ ខែធ្នូ នេះដែរ​។ ក្រុម​ទាំងពីរ​នេះបើ​ស្មើ​ក៏​នៅតែមាន​សង្ឃឹម​ដដែល ខណៈ​កម្ពុជា​ត្រូវ​ឈ្នះ​ការប្រកួត​នៅ​សល់​ទាំងអស់​។​ ​សូម​ជម្រាបជូន​ថា​ មកដល់ពេលនេះក្នុង​ពូ​ល A ឆ្លងកាត់​ពីរ​ប្រកួត ថៃ​ឈរ​នៅ​លេខ​១ មាន ​៦​ពិន្ទ គ្រាប់​បាល់​ចំណេញ​ ៩​គ្រាប់ ឥណ្ឌូនេស៊ី​លេខ​២ មាន​ ៦​ពិន្ទុ​ដែរ តែ​គ្រាប់​បាល់​ចំណេញ ៨​គ្រាប់ កម្ពុជា​លេខ​៣ មាន ​៣​ពិន្ទុគ្មាន​គ្រាប់​បាល់​ចំណេញ ហ្វីលីពីន​លេខ​៤ ​មាន ​៣​ពិន្ទុ គ្រាប់​បាល់​ចំណេញ ដក​១ និង​ព្រុយ​ណេ ក្រោយ​លេង​បី​ប្រកួតគ្មាន​ពិន្ទុ​នោះទេ​។ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​អាស៊ាននឹង​បញ្ចប់​ផ្លូវការ​ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៣​ខាងមុខ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm