ពលរដ្ឋ​ចិន​ប្រញាប់ប្រញាល់​កក់​សំបុត្រ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ខណៈ​ប្រកាស​បើក​ព្រំដែន​នៅ​ខែក្រោយ​

2022/12/28 05:10:19 pm        641

​ចិន៖ ប្រជាជន​ចិន​បាន​ប្រញាប់ប្រញាល់​កក់​សំបុត្រ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ថា ​ខ្លួន​នឹង​បើក​ព្រំដែន​ឡើងវិញ​នៅ​ខែក្រោយ​។ រដ្ឋបាល​ទេសន្តរប្រវេសន៍​បាន​និយាយ​ថា ការ​ដាក់​លិខិត​ស្នើសុំ​លិខិត​ឆ្លង​ដែនសម្រាប់​ពលរដ្ឋ​ចិន​ដែល​ចង់​ធ្វើដំណើរ​ទៅ​បរទេស នឹង​បន្ត​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃ​ទី​៨ ​ខែ​មករា។

​ដំណើរការ​នេះ​បាន​កើតមានឡើង ក្រោយ​សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ចន្ទដែល​បាន​បញ្ចប់​ជិត ​៣​ឆ្នាំនៃ​វិធាន​ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ដ៏​តឹងរ៉ឹង​សម្រាប់​អ្នកធ្វើដំណើរ​មកដល់​។ ​ទីតាំង​ធ្វើដំណើរ​នានា​សុទ្ធតែ​បែបនេះ ចាប់​តាំង​ពី​មានការ​រាយការណ៍​ពី​ការ​កើន​ឡើង​នៃ​ករណី​ស្ទះ​ចរាចរណ៍​។ ​ប៉ុន្តែ​ក្រុម​អ្នកទេសចរ​ជនជាតិ​ចិន នឹង​មិនបាន​ហាមឃាត់​ទៅកាន់​ប្រទេស​ទាំងអស់​នោះ​ទេ​។ ​ប្រទេស​ជប៉ុន​ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត ​សម្រាប់​អ្នកដំណើរ​ជនជាតិ​ចិន​បាន​ប្រកាស​ថា គ្រប់​អ្នកដំណើរ​ទាំងអស់​ចេញពី​ប្រទេស​ចិន ត្រូវតែ​បង្ហាញ​ពី​ឯកសារ​ធ្វើ​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស ​Covid-19 ឬ​ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​ ៧​ថ្ងៃ​ដោយសារតែ​មាន​ករណី​ឆ្លង​ហក់​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​។

​ប្រទេស​ឥណ្ឌា​ក៏បាន​និយាយ​ផង​ដែរ​ថា អ្នកដំណើរ​មកពី​ប្រទេស​ចិន ព្រមទាំង​ប្រទេស​ផ្សេងទៀត​ត្រូវតែ​បង្ហាញ​ពី​លទ្ធផល​អវិជ្ជមាន Covid-19 នៅ​ពេល​ពួកគេ​ទៅដល់ ទោះបីជា​ត្រូវ​បាន​ប្រកាស​មុន​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​របស់​ទីក្រុង​ប៉េកាំង​ក៏ដោយ​។ ​ការ​បន្ធូរបន្ថយ​វិធានការ​ធ្វើដំណើរ​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ផ្នែក​ចុងក្រោយ​នៃ​គោលនយោបាយ​គ្មាន​វីរុស​ Covid-19 របស់​ប្រទេស​នេះ​មាន​ឡើង ខណៈ​ប្រទេស​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ថ្មី​នៃ​ការ​ឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm