សិង្ហ​បុរី​ឈ្នះ​ឡាវ​ ខណៈ​វៀតណាម​យកឈ្នះ​ម៉ាឡេស៊ី​បន្ត​នាំមុខ​ក្នុង​ពូ​ល B

2022/12/28 05:20:12 pm        98

​បាល់ទាត់៖ ​ក្រុម​ជើងឯក ៤សម័យ​សិង្ហ​បុរី​បន្ត​ការចាប់ផ្តើម​របស់ខ្លួន​បាន​យ៉ាង​ល្អ ​នៅ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ពូ​ល B បន្ទាប់ពី​យកឈ្នះ​ឡាវ ២-០​។

​​Irfan Fandi បាន​បើក​ការនាំ​មុខ​ឱ្យ​សិង្ហ​បុរី​នៅ​នាទី​ទី៣២ ដែលជា​ការ​តែ​ត​បញ្ចូល​ទី​ពី​បាល់ Freekick របស់ Zulfahmi Arifin​។ ​សិង្ហ​បុរី​ត្រូវ​រង់ចាំ​ដល់​ម៉ោង​បាន​បង្គ្រប់ ៩០+៤ ទើប​អាច​រក​គ្រាប់​ទី​ពីរ​ធានា​បី​ពិន្ទុ​បាន​ដោយ Shawal Anuar​។ នេះ​ជា​ជ័យជំនះ​ពីរ​ប្រកួត​ជាប់​គ្នា​សំរាប់​សិង្ហ​បុរី បន្ទាប់ពី​យកឈ្នះ​ម៉ាឡេស៊ី ៣-២ ប្រកួត​ទី១​។ ​​ចំណែក​ឡាវនេះ​ជា​បរាជ័យ ៣ប្រកួត​ផ្ទួនៗ​របស់ខ្លួន និង​អស់​ឱកាស​ទៅ​វគ្គ​បន្ត​ហើយ​។

​​ងាក​មក​ការប្រកួត​មួយគូ​ទៀត ក្រុម​ជើងឯក​ឆ្នាំ២០១៨ វៀតណាម​ក៏​រកបាន​ជ័យជំនះ​ទី២ របស់ខ្លួន​ដែរ​ទៅលើ​ម៉ាឡេស៊ី ៣-០ នៅ​កីឡដ្ឋាន My Dinh ទីក្រុង​ហាណូយ​។ ​ក្រុម​របស់លោក Park Hang-seo បាន​បើក​ការនាំ​មុខ​នៅ​នាទី​ទី២៨ ដោយ Nguyen Tien Linh ខណៈ​ពីរ​គ្រាប់​ទៀត​សំរេចបាន​នៅ​វគ្គ​ទី២ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Que Ngoc Hai នាទី​ទី៦៤ និង Nguyen Hoang Duc នាទី​ទី៨៣​។

​​មិន​ខុសពី​សិង្ហ​បុរី​ឡើយ នេះ​ជា​ជ័យជំនះ​ទី​ពីរ​របស់​វៀតណាម​មាន ៦ពិន្ទុ​ពេញ​ឈរលើ​គេ​ក្នុង​ពូ​ល B នេះ​ខណៈដែល​ម៉ាឡេស៊ី​ឈរ​លេខ២ មាន ៦ពិន្ទុ​ដែរ​តែ​ប្រកួត​បាន​បី​លើក​ឈ្នះ ២ ចាញ់​មួយ ខណៈ​សិង្ហ​បុរី​ឈរ​លេខ៣ តែ​លេង​ទើបបាន ២ប្រកួត​ឈ្នះ​ទាំងពីរ​។ ​ប្រកួត​បន្ទាប់​ក្នុង​ពូ​ល​នេះមី​យ៉ាន់​ម៉ា​ជួប​ឡាវ និង​សិង្ហ​បុរី​ជួប​វៀតណាម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm