ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​សរសើរ​ការរៀបចំ​ជើងឯក​ជាតិ និង​ចាត់ទុកជា​សញ្ញាណ​វិជ្ជមាន​ត្រៀម​ស៊ី​ហ្គេម​

2022/12/28 05:54:47 pm        85

​ទោចក្រយាន៖ ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ នៅ​ខេត្តសៀមរាបបាន​បើក​ការប្រកួត​ផ្លូវការ​ហើយកាលពី​ថ្ងៃទី​២៧ ខែធ្នូ​ម្សិល​មិញ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម ២៧៥​នាក់ រួមទាំង​ប្រតិភូ និង​គណៈកម្មការ​បច្ចេក​ទេស​រៀបចំ​ការប្រកួត​សរុប ៤០៥​នាក់។

ឯកឧត្តម​ ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​កោតសរសើរ​ការ​ប្រកួត​រៀបចំ​នេះ ហើយ​បាន​ចាត់ទុកជា​សញ្ញាណ​ដ៏​ល្អ សម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត ឯកឧត្តម​ប្រធាន​សហព័ន្ធបាន​ណែនាំ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​ឈរលើ​ស្មារតី កីឡា​ដើម្បី​សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង​បង្កើន​គុណ​ផល​បច្ចេកទេស ព្រមទាំង​ត្រូវមាន​ការយោគយល់​គ្នា គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មិន​គិតតែ​ពី​ការយក​ឈ្នះ​-​ចាញ់​ឡើយ​។ លើសពីនេះ ឯកឧត្តមបានស្នើ​ដល់​មន្ត្រី​គណៈកម្មការ​បច្ចេកទេស ត្រូវខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ជូន​ដល់​កីឡាករ​-​កីឡាការិនីប្រកបដោយ​ភាព​យុ​តិ្ត​ធម៌ មិន​លម្អៀង និង​គោរព​បាន​តាម​បទបញ្ជា​បច្ចេកទេសនៃ​ការប្រកួត ​ធ្វើឱ្យ​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា​។​

​តាមរយៈ​ការប្រកួត​តេស្ដ​សាកល្បង​ថ្នាក់ជាតិ​លើកចុងក្រោយ មុន​ស៊ី​ហ្គេមមកដល់​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិ​ច្ទ​សហការ​រៀបចំ​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ពិសេស​ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិស័យ​ឯកជន ក៏ដូចជា​អាជ្ញាធរ​ខេត្តសៀមរាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ។ ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ដ្រីក៏បាន​ផ្ដាំផ្ញើរ​ដល់​កីឡាករ​-​កីឡាការិនីត្រូវគោរព​ឲ្យ​បាន​ដាច់ខាត​ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ទី​១-​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ឱ្យបាន​ល្អ ទោះ​មិន​បានឈ្នះ​មេដាយ ឬ​ឈ្នះ​មេដាយ​តិចក្តី និង​ទី​២-​ការ​ឈ្នះ​មេដាយគឺ​ត្រូវតែ​ត្រឹមត្រូវ និង​យុត្តិធម៌ មិនត្រូវ​ចង់​ឈ្នះ​មេដាយ​ដោយ​រំលោភបំពាន​ច្បាប់ ឬ​លក្ខន្តិកៈនៃ​ការប្រកួត​ឡើយ​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ ប្រកួត​លើ ២​ប្រភេទគឺ​កង់​គក់ និង​កង់​ភ្នំ​​។ សម្រាប់​វិញ្ញាសា​កង់​គួ​ករួមមាន​៖ ១. កង់​គួ​ក​បុរស​ថា្ន​ល​អាយុ​ក្រោម ១៨​ឆ្នាំ​, ២. កង់​គួ​ក​បុរស​ឈុត​ធំអាយុ ១៨​ឆ្នាំ​ឡើង និង​៣. កង់​គួ​ក​បុរសចាប់ពី​អាយុ ៤០​ឆ្នាំ​ឡើង។ រីឯ​ប្រភេទ​កង់​ភ្នំរួមមាន ១. កង់​ភ្នំ​បុរស​ថ្នាលអាយុ​ក្រោម ១៨​ឆ្នាំ​, ២. កង់​ភ្នំ​បុរស​ឈុត​ធំអាយុ ១៨​ឆ្នាំ​ឡើង​, ៣. កង់​ភ្នំ​នារី​អាយុ ១៥​ឆ្នាំ​ឡើង និង​៤. កង់​ភ្នំ​បុរស​អាយុ ៤០​ឆ្នាំ​ឡើង ។​ ​ការប្រកួត​នេះត្រូវបាន​រៀបចំ​នៅលើ​ទីលាន ឬ​ដង​ផ្លូវការដែល​សហព័ន្ធ​បាន​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ផ្ទាល់​តែម្ដង ហើយក៏​ជា​ឱកាស​វាស់​ស្ទង់ ដុស​ខាត និង​ពង្រឹងសមត្ថភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ​ផងដែរ៕

​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm