សម្ដេចតេជោ ជំរុញឱ្យកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប ជូនពលរដ្ឋឱ្យចប់ នៅត្រឹមខែឧសភាឆ្នាំ២០២៣

2022/12/28 07:09:58 pm        585

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានកំណត់ឲ្យក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវកាត់ឆ្វៀលដីជូនពលរដ្ឋនៅតំបន់២ ​និងតំបន់៣ ​នៃបឹងទន្លេសាប ឱ្យ​ចប់រួចរាល់​ត្រឹមចុង​ខែឧសភា ឆ្នាំ២០២៣ ខណៈគិតត្រឹមដំណាច់​ខែវិច្ឆិកា​កន្លងមកនេះ ​ក្រសួងរៀបចំដែនដី បានកាត់​ឆ្វៀលជាង២ម៉ឺនហិកតា ​សម្រាប់ចែកជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារ ​ដើម្បីអាស្រ័យផល ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ ខែធ្នម្សិលមិញ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជំរុញទៅក្រសួង និងអាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយជូនប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប ដោយធ្វើ​បច្ចុប្បន្នភាព​ផែនទី​តាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ ​និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជន​រស់នៅពីយូរមកហើយ ។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការងារនេះ ​មិនត្រូវអូសបន្លាយតទៅទៀតនោះទេ ​ហើយអាជ្ញាធរ ខេត្តពាក់ព័ន្ធ ត្រូវចូលរួមធ្វើការងារនេះ ។

របាយការណ៍បូកសរុបលទ្ធផលការងារ ​ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣ នៃក្រសួងរៀបចំដែន ​នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា លទ្ធផលការអនុវត្តវិធានការ​ទប់ស្កាត់ការ ​ទន្ទ្រានដីរដ្ឋ​ ក្នុងដែនព្រៃលិចទឹកតំបន់ទន្លេសាប ​មានខេត្តកំពង់ឆ្នាំង ​បាត់ដំបង ពោធិ៍សាត់ ​សៀមរាប កំពង់ធំ និងខេត្តបន្ទាយមានជ័យ​ រាជរដ្ឋាភិបាល បាន​សម្រេចកែសម្រួល​ព្រំប្រទល់តំបន់៣ ​និងតំបន់២ ​ដោយផ្ទៃដីបឹងទន្លេសាប សរុបទំហំជាង២ម៉ឺន ៤ពាន់ហិកតា ផ្ដល់​ដល់ពលរដ្ឋជាង ១ម៉ឺន៥ពាន់គ្រួសារ ។

របាយការណ៍ បានបញ្ជាក់ថា ផ្ទៃដីទំហំជាង១ម៉ឺន ១ពាន់ហិកតា​ ផ្ដល់​ជា​កម្មសិទ្ធិជូនប្រជាពលរដ្ឋ ចំនួនជាង ១ម៉ឺន២ពាន់គ្រួសារ ​និងផ្ទៃដីជាង១ម៉ឺន៣ពាន់ហិកតា ​និងផ្ដល់​ជាសិទ្ធិកាន់កាប់ និង​អាស្រ័យផលជូនប្រជាពលរដ្ឋចំនួន ៥៣០៨គ្រួសារ ៕អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm