ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី កំណត់ការធ្វើតេស្តរកសារធាតុញៀន​ដល់អ្នកបើក​បរ​រថយន្ត​ធំៗ​ជា​កតព្វកិច្ច

2022/12/28 07:39:56 pm        839

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ច្បាប់​ស្តីពីចរាចរណ៍ ផ្លូវគោកថ្មី ​កំណត់ឲ្យអ្នកបើកបរយានយន្តទាំងអស់ ជាពិសេសគឺអ្នកបើក​រថយន្តធំៗ​ដែលដឹកទំនិញ ​និងអ្នកដំណើរត្រូវតែធ្វើតេស្តរកសារធាតុញៀនជាកតព្វកិច្ច ដោយមិន​អាចអត់​បាន​នោះឡើយ ​ហើយមួយវិញទៀត ​ប្រសិនបើអ្នកបើកបរណាមានសារធាតុញៀន​ និង​ស្រវឹងស្រា ​នឹងត្រូវដកប័ណ្ណបើកបរ​ ហើយនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ​ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នៅ​ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ​សម្ដេច ស ខេង បានមាន​ប្រសាសន៍​ថា សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ​ មានភាព​គ្រប់ជ្រុង​ជ្រោយ​ជាងច្បាប់ចាស់ ហើយ​មន្រ្តី​អន្តរក្រសួងជាពិសេសក្រសួងមហាផ្ទៃ​ និងក្រសួងសាធារណការក៏បានឯកគ្នាទាំង​ស្រុងផងដែរ ដើម្បី​បញ្ជូន​ទៅស្ថាប័នរដ្ឋសភា ​នាដើមឆ្នាំ២០២៣ខាងមុខនេះ។

សម្តេចក្រឡាហោម ស ខេង​ បានបញ្ជាក់ទៀតថា ​សេចក្ដីព្រាងច្បាប់​ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹង​បញ្ជូនទៅគណៈរដ្ឋមន្រ្តី ​នាដំណាច់ឆ្នាំ២០២២នេះ ​ហើយបន្ទាប់​នឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័ន​សភា ​នាត្រីមាសទី១ឆ្នាំ២០២៣ ខាងមុខ។ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ​ គឺមាន៩ជំពូក និងជាង៩០មាត្រា។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន និង​ជាប្រធាន​ក្រុមការងារ​តាក់តែង​សេចក្ដីព្រាងច្បាប់​ស្ដីពីចរាចរណ៍ផ្លូវគោក ​បានរាយការណ៍ជូន​សម្ដេច​ក្រឡា​ហោម ​និងអង្គប្រជុំអំពីហេតុផលសំខាន់ៗ​ដែលនាំ​ឱ្យរៀបចំសេចក្ដីព្រាង​ច្បាប់ថ្មីនេះ ដោយ​នៅក្នុងភាពគ្រប់ជ្រុងជ្រោយនៃច្បាប់នេះ​មានការបន្ថែម​ និង​កំណត់នូវប្រភេទ​បទល្មើស​ចរាចរណ៍​ផ្លូវគោកផងដែរ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm