តម្លៃវិនិយោគលើវិស័យសំណង់មានទំហំទឹកប្រាក់ជាង ២ ៦៣៤ លានដុល្លារអាមេរិក

2022/12/28 08:15:49 pm        766

ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេស​ ក្នុងឆ្នាំ ២០២២ មានចំនួនជាង ​៣ពាន់គម្រោង ​ដែលតួលេខនេះ​ បង្ហាញពីការងើបឡើងវិញ​នៃសេដ្ឋកិច្ច ពីវិបត្តិកូវីដ១៩។

ក្នុងរបាយការណ៍បូកសរុបនៃការអនុវត្តការងារឆ្នាំ​ ២០២២ និងលើកទិសដៅការងារឆ្នាំ ​២០២៣ ក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម ​និងសំណង់ ​បាន​បង្ហាញថា ​ទិន្នន័យ​សំណង់​ទូទាំង​ប្រទេស​មាន​ចំនួន ៣ ៨២៧ គម្រោង ​មានផ្ទៃក្រឡាកម្រាលសំណង់សរុបជាង ​៦,៥លានម៉ែត្រការ៉េ និង​មាន​តម្លៃប៉ាន់ស្មាន​ទុនវិនិយោគប្រមាណជាង​ ២ ៦៣៤ ​លានដុល្លារអាមេរិក ​បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២១​ មានចំនួន ៣ ៩២៥ គម្រោង ​ដែលមានតម្លៃប៉ាន់ស្មានទុន​វិនិយោគប្រមាណ​ជាង ៥ ២១០​ លានដុល្លារអាមេរិក​ ថយចុះជាង ៤៩ ភាគរយ។

គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង មាន​ចំនួន ១២៨ គម្រោង ស្មើនឹង ១៤២អគារ (នៅរាជធានី​ភ្នំពេញចំនួន ​៨៦គម្រោង ស្មើនឹង ៩៣ អគារ, ខេត្តព្រះសីហនុចំនួន ១៤ ​គម្រោង ​ស្មើនឹង ​១៦អគារ និង​ខេត្តបន្ទាយមានជ័យចំនួន ​១៣គម្រោង ស្មើនឹង ១៥អគារ។

ចំណែកសំណង់លំនៅឋាន មានចំនួន ៤ ៣២១ គម្រោង ​មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ​ជាង ១ ៤១២ លានដុល្លារ ​ក្នុងនោះបុរីលំនៅឋាន​ និង​បណ្តំលំ​នៅឋានមានលក្ខណះជាបុរី មានចំនួន ៣៥គម្រោង ស្មើនឹង ៩ ៩១២ខ្នង ​មានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង​ ៨២០ លានដុល្លារ, អគារ​ផ្ទះល្វែង មាន ៦ ៦០៩ ល្វែង ​មានទុនវិនិយោគជាង ៥៥៤ លានដុល្លារ, ​និងអគារស្នាក់នៅរួមមាន​ចំនួន ៥១គម្រោង មាន​ទុនវិនិយោគជាង ២២២ ​លានដុល្លារ។

ដោយឡែកសំណង់សណ្ឋាគារក្នុងឆ្នាំ​ ២០២២ នេះដែរ ​កម្ពុជាទទួលបាន ​ចំនួន ២០ គម្រោង មានទុន​វិនិយោគប្រមាណជាង​ ៧១ លានដុល្លារ, សំណង់អគារពាណិជ្ជកម្ម មានចំនួន ១៨៥​គម្រោង​ មានទុនវិនិយោគជាង ៤៣៦ ​លានដុល្លារ, ​សំណង់អគាររោងចក្រ ​មាន​ចំនួន ​១១៧គម្រោង មាន​តម្លៃប៉ាន់ស្មានទុនវិនិយោគជាង ​៥៣៣ លានដុល្លារ, ​និង​សំណង់​អគារ​ពហុ​មុខងារ​ មាន​ចំនួន ៧គម្រោងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ​១៤៩ លានដុល្លារ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm