កម្ពុជាកំពុងស្វែងរកគ្រួសារងាយរងហានិភ័យ ដែលនៅសេសសល់ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់

2022/12/29 12:31:35 am        617

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ស្នើឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យ​មើល​ក្រុម​គ្រួសារងាយរងហានិភ័យ នៅសេសសល់នៅតាមមូលដ្ឋាន ដែលមិនទាន់កំណត់អត្តសញ្ញាណ, ជួយ​សម្រប​សម្រួល ដើម្បីឱ្យពួកគាត់អាចទទួលបានការឧបត្ថម្ភសាច់ប្រាក់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

​ឯកឧត្តម​បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិ​គាំពារសង្គម លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ នៅ​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះថា ពាក់ព័ន្ធការដោះស្រាយបញ្ហជូនប្រជាពលរដ្ឋក្រីក្រនេះ រាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានគិតគូរយ៉ាងខ្លាំង ដើម្បីជួយដល់ប្រជាពលរដ្ឋ, និង​ការផ្តល់សាច់ប្រាក់ទៅដល់ប្រជាពលរដ្ឋរងនូវហានិភ័យទាំងនោះ ឲ្យទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយសង្គម ក្នុងគោលបំណងជួយរក្សាលំនឹងជីវភាព និងជួយស្តារជីវភាពឡើងវិញ។

ជុំវិញបញ្ហានេះ ឯកឧត្តម បានស្នើឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវ​ពិនិត្យ​មើល​នៅតាមបណ្តាភូមិ-ឃុំនានាបន្ថែម ចំពោះគ្រួសារងាយរងហានិភ័យណាមួយនៅសេសសល់ ដែល​មិនទាន់​បាន​កំណត់​អត្តសញ្ញាណ ដើម្បីឱ្យពួកគាត់អាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធី នៅក្នុងដំណាក់កាលទី២ ដែល​នឹង​ត្រូវ​ធ្វើឡើងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដើម្បីឲ្យពួកគាត់យកសាច់ប្រាក់ទាំងនោះ ទៅប្រើប្រាស់ និង​ដោះស្រាយក្នុងជីវភាពរស់នៅ។

ក្នុងជំនួបនេះ, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា តាមការ​អង្កេត​ជាទូទៅ ប្រជាពលរដ្ឋបានសម្ដែងនូវការសារទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា ដែល​បានដាក់ឱ្យអនុវត្តកម្មវិធីនេះបានទាន់ពេល ក្នុងការជួយសម្រួលបន្ទុកជីវភាពពី​ផលប៉ះពាល់​អវិជ្ជមានពី​សម្ពាធ​អតិផរ​ណា និងបានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធ នឹងពិនិត្យមើលលទ្ធភាព ក្នងការ​កំណត់​អសញ្ញាណ​គ្រួសារ​ងាយ​រង​ហានិភ័យបន្ថែម នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា៖ ការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ គឺការកំណត់លើប្រជាពលរដ្ឋ ដែលមានជីវភាព​លំបាក (រស់នៅក្បែរបន្ទាត់ភាពក្រីក្រ) និងមានសមាជិកគ្រួសារមានភាពងាយរងគ្រោះ ១ ក្នុងចំណោម ៥ ដូចជា៖ ជន​មានពិការភាព, កុមារអាយុក្រោម ២ ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់​នៅ​ដោយ​គ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩ ដល់ ៥៩ ឆ្នាំ) ដែលការងារនេះ ត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ៕


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        15
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm