សេវាកម្មស្នាក់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានកក់ជាង ៨០ភាគរយ សម្រាប់បុណ្យឆ្លងឆ្នាំសកល

2022/12/29 12:33:14 am        659

មណ្ឌលគិរី៖ សម្រស់ធម្មជាតិរបស់ខេត្តមណ្ឌលគិរី ដែលគ្រប់ដណ្ដប់ទៅដោយវាលស្មៅពណ៌មាស​ក្នុងរដូវកាលនេះ ថែមទាំងប្រជុំភ្នំ តូចធំ ខ្យល់អាកាសល្អបរិសុទ្ធ បានក្លាយជាជម្រើសលំហែកាយ​ដ៏ទាក់ទាញរបស់អ្នកទេសចរ ហើយនៅក្នុងឱកាសបុណ្យ ឆ្លងឆ្នាំសកល នៅចុងសប្ដាហ៍នេះ ខេត្តមណ្ឌលគិរី ​ក៏នឹងមានភ្ញៀវទេសចររាប់ម៉ឺននាក់ចូលមកកម្សាន្ត​ ព្រោះយោងតាម របាយការណ៍​របស់​មន្ទីរទេសចរណ៍ខេត្ត ផ្ទះសំណាក់ សណ្ឋាគារ និងរីសត ជាង៨០ភាគរយ ត្រូវបានកក់ពេញអស់ហើយ។

តាមការសង្កេតឃើញថា កាលពីថ្ងៃសៅរ៍-អាទិត្យសប្ដាហ៍មុន ក្រុងសែនមនោរម្យ ចាប់ផ្ដើម​មាន​អ្នកដំណើរ​ជាច្រើន ចូលកម្សាន្តជាបណ្ដើរៗ ​និងបានធ្វើឲ្យខេត្តមណ្ឌលគិរី ​មាន​ភាពអ៊ូអរ​មួយ​កម្រិតផងដែរ ។

លោក ពាត សុវណ្ណាល័ក្ខ ជាម្ចាស់អាជីវកម្មផ្ទះសំណាក់មួយកន្លែងនៅក្នុងក្រុងសែនមនោរម្យ បាន​លើកឡើងថា មួយរយៈចុងក្រោយនេះ ​ឃើញថា ចំនួនភ្ញៀវមានការកើនឡើងច្រើន។ ចំណែក​ឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ ផ្ទះសំ ណាក់​ របស់លោក ក៏ត្រូវបានភ្ញៀវកក់បន្ទប់​ពេញ​ទាំង​អស់តែម្ដង ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ​លោក សេង សឿន បានឲ្យដឹងថា នៅឱកាសបុណ្យឆ្លងឆ្នាំ​សកលនេះ ផ្ទះ សំណាក់ ​សណ្ឋាគារ ត្រូវបានភ្ញៀវកក់បន្ទប់សម្រាកប្រហែល៨០ទៅ៨៥%ហើយ ។ ក្នុងនោះមន្ទីរ ​ក៏បានផ្សព្វផ្សាយដល់ ​សណ្ឋាគារ ម៉ូតែល បូទិច ផ្ទះសំណាក់ រមណីយដ្ឋាន​ទេសចរណ៍​ ដែលមានសេវាកម្មស្នាក់នៅ​ និងតង់ស្នាក់នៅ ​ត្រូវរៀបចំ ​សណ្តាប់ធ្នាប់ តុបតែង​លម្អភ្លើង​ រក្សាអនាម័យ​ឲ្យបានល្អជូនអ្នកទេសចរ ​ចំណែកនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវ ត្រៀមផ្តល់សេវា ​និងមិនត្រូវដំឡើងតម្លៃនាថ្ងៃបុណ្យនេះទេ ។

លោក បានឱ្យដឹងថា មានរៀបចំតុបតែងលម្អនៅទំនប់ទឹកសែនសុខដុម និងទំបន់សែនមនោរម្យ តាមទីសាធារណៈ នានា ក្នុងក្រុងសែនមនោរម្យ ដើម្បីត្រៀមបាញ់កាំជ្រួញអបអរថ្ងៃឆ្លងឆ្នាំសកល​២០២២ ចូលឆ្នាំ២០២៣ ​ហើយក៏បាន​ ត្រៀមរៀបចំ​ឱ្យមានការប្រគំតន្ត្រីកម្សាន្ត ការតាំង​ពិព័រណ៍​សកម្មភាពការងារសមិទ្ធផល​ផ្សេងៗ ​និងពិព័រណ៍អាជីវកម្ម ​ផ្សេងៗផងដែរ ៕អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        157
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm