ចំណូលពន្ធអាករលើទំនិញ​របស់ប្រជាពលរដ្ឋ ចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ

2022/12/29 01:44:21 am        578

​ភ្នំពេញ៖ អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធដារថា ប្រជាពលរដ្ឋដែលទិញទំនិញ ឬ ផលិតផលផ្សេងៗនៅតាមផ្សារ ឬតាម​ហាង​ទំនើបៗនានា បានកំពុងចូលរួមចំណែក​តាមរយៈការបង់អាករតម្លៃបន្ថែមជូនជាតិ និងបាន​កំពុង​ចូល​រួមជួយ​ពង្រឹង​ការ​ប្រកួតប្រជែងស្មើរភាពគ្នា។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋាន​ពន្ធដារ នាពេលថ្មីៗនេះ បានថ្លែងឲ្យដឹងថា នៅដើមខែមករា ឆ្នាំ​២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹង​រៀប​ចំព្រិត្តិការណ៍ចាប់ឆ្នោតផ្សេងសំណាង ចំពោះប្រជាពលរដ្ឋដែលបានទិញទំនិញនៅតាមទីផ្សារទំនើបនានា ឬ តាម​ហាង​មួយចំនួន ដែលមានបញ្ជរបង់អាករតម្លៃបន្ថែម និងបានថតវិក្ក័យបត្រទាំងនោះ ដាក់​ចូល​ក្នុង​កម្ម​វិធី​ផ្សង​សំណាង​រប​ស់​​អគ្គនាយកដ្ឋានពន្ធដារ, ប្រជាពលរដ្ឋនឹងអាចឈ្នះរង្វាន់ជាច្រើន ដែល​អគ្គនាយក​ដ្ឋាន​គ្រោង​នឹង​រៀប​ចំការ​ចាប់​ឆ្នោត​នេះ​ក្នុងពេលឆាប់ៗ។

ឯកឧត្តម បន្តថា ចំពោះការរៀបចំឲ្យមានព្រឹត្តិការណ៍ខាងលើនេះ គឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ តាម​រយៈ​ការ​បង់​អាករ​តម្លៃបន្ថែម ដែលប្រការនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយ​ដល់​ការប្រមូល​ចំណូ​ល​របស់ពន្ធដារ ក្នុងការពង្រឹងអភិបាលកិច្ចល្អ។

ចំពោះ​ចំណូល​ប្រមូល​បាន​ពីការ​បំពេញ​កាតព្វកិច្ច​របស់​ប្រជាពល​រដ្ឋ​នេះ ​គឺ​សម្រាប់យកទៅអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បី​ជំរុញ​ឲ្យប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើន។

ឯកឧត្តម គង់ វិបុល បានសង្កត់ធ្ងន់ថា តាមការបង្កើតឆ្នោតផ្សេងសំណាងនេះ គឺជាការពង្រឹងភាពប្រកួតប្រជែង, ការ​ពង្រឹង​វប្បធម៌បង់ពន្ធស្មើរភាពគ្នា ជាពិសេសមន្រ្តីអនុវត្តការប្រមូលពន្ធ នឹងអាចដឹងព័ត៌មានលម្អិត ចំពោះ​ការខក​ខាន​របស់ក្រុមហ៊ុន សហគ្រាស មិនទាន់បានចុះបញ្ជីបានត្រឹមត្រូវ ដែលប្រការនេះមន្រ្តីជំនាញរបស់ពន្ធដារ នឹង​ចុះ​ទៅ​ឲ្យពួក​គាត់​អនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីបំពេញកាតព្វកិច្ចការបង់អាករតម្លៃបន្ថែមនេះស្របតាមច្បាប់សារពើរពន្ធ។

សូម​បញ្ជាក់ថា គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បាន​ចំ​នួន​ជាង ៣ ២០០ លានដុល្លារអាមេរិក កើនឡើងជាប់ ១១៤ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២​២​ ដោយចំនួននេះនឹងកើនឡើងបន្តទៀតក្នុងបំណាច់ឆ្នាំនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm