
អន្ដរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishidaប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា ជប៉ុននឹងរឹតបន្តឹងការគ្រប់គ្រងព្រំដែនរបស់ខ្លួនសម្រាប់ជំងឺ COVID-19 ដោយតម្រូវឲ្យមានការធ្វើតេស្តភ្ញៀវទាំងអស់មកពីប្រទេសចិន ចាប់ផ្តើមពីថ្ងៃសុក្រខាងមុខនេះតទៅ ដែលជាវិធានការគ្រាអាសន្នដ៏ចាំបាច់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការហក់ឡើងខ្ពស់ករណីឆ្លងវីរុសមួយនេះ។
ការប្រកាសបែបនេះ កើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអង្គការសុខភាពពិភពលោក(WHO)និយាយថា ពួកគេមានក្តីកង្វល់ខ្លាំងចំពោះសេចក្តីរាយការណ៍ពីករណីឆ្លងធ្ងន់ធ្ងរនៅទូទាំងប្រទេសចិន បន្ទាប់ពីប្រទេសមួយនេះ បោះបង់ចោលភាគច្រើនគោលនយោបាយជំងឺ COVID-19កម្រិតសូន្យរបស់ខ្លួន។ ការធ្វើតេស្តរកជំងឺ COVID-19 គឺជាភារដ៏ចាំបាច់សម្រាប់មនុស្សទាំងអស់មកពីចិនដីគោក៕
