បាល់ទាត់៖ ខ្សែប្រយុទ្ធន័រវេស Erling Haaland ជាថ្មីម្តងទៀតបានបំបែកកំណត់ត្រានៅ Premier League ដោយក្លាយជាកីឡាករក្មេងបំផុតរកបាន ២០គ្រាប់លឿនបំផុត បន្ទាប់ពីស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងឱ្យ Manchester City យកឈ្នះនៅទឹកដី Leeds United ៣-១។

ជាការប្រកួតដ៏តានតឹងក្នុងវគ្គទី១ ខណៈដែល Leeds ព្យាយាមទប់ធ្វើឱ្យ Manchester City តឹងចិត្ត ត្រូវរង់ចាំដល់នាទីទី៤៥+១ ចុងវគ្គទី១ ទើបក្រុមរបស់លោក Pep Guardiola រកបានគ្រាប់នាំមុខដោយ Rodri។ ឈានចូលវគ្គទី២ ភាពមិនលោភលន់របស់ Jack Grealish បានផ្តល់បាល់បញ្ចូលទីពីរគ្រាប់ឱ្យ Erling Haaland នៅនាទីទី៥១ និង ៦៤។ គិតត្រឹម ១៥ប្រកួតប៉ុណ្ណោះ Erling Haaland បានស៊ុតបញ្ចូលទី ២០គ្រាប់ហើយនៅ Premier League រដូវកាលនេះ ខណៈ Manchester City ត្រលប់មកឈរលេខ២ វិញតាមពីក្រោយកាំភ្លើងធំ Arsenal ៥ពិន្ទុ។ ប្រកួតបន្ទាប់ Manchester City ត្រូវទទួល Everton ខណៈ Leeds ទៅទឹកដី Newcastle ថ្ងៃឆ្លងឆ្នាំសកលទី៣១ ខែធ្នូ៕
អត្ថបទ៖នាង សុភាវុធ