ប្រមុខ​ការពារជាតិ​អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យ​គុណ​តម្លៃ​ទៅលើ​នយោបាយ​ឈ្នះ ឈ្នះ និង​ប្ដូរផ្ដាច់​ថែរក្សា​សន្តិភាព​

2022/12/29 06:19:34 pm        747

​ភ្នំពេញ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​គុណ​តម្លៃ​ទៅលើ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំមក​នូវ​សុខ​សន្តិភាព​ដល់​ប្រទេសជាតិ និង​ប្រជាជន ហើយ​ត្រូវ​រួមគ្នា​ប្ដូរផ្ដាច់​ថែរក្សា​ឲ្យ​បានជា​ដាច់ខាត។ ​

​ក្នុង​ពិធី​អបអរសាទរ​ខួប ​២៤​ឆ្នាំនៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្តប្រកបដោយ​ជោគជ័យ​នយោ​បាយ​ឈ្នះ ឈ្នះ និង​ខួប​ ៤​ឆ្នាំនៃការសាងសង់​វិមាន​ឈ្នះ ឈ្នះ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​ពិជ័យ​សេនាបាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ខ្មែរទាំងអស់គួរ​សិក្សា​ស្វែងយល់ ឲ្យ​បាន​ជ្រួតជ្រាប​ពី​នយោបាយ ឈ្នះ ឈ្នះ ជាពិសេស​យុវជនជំនាន់​ក្រោយៗ ព្រោះថា​យើង​បាន​ចងក្រង​ជា​សៀវភៅ រួមទាំង​មាន​សិលា​ចារឹក​នៅ​វិមាន​ឈ្នះ ឈ្នះ ដើម្បី​បាន​សិក្សា​រៀន​សូត្រ។​

​សម្ដេច ទៀ បាញ់ បាន​ស្នើ​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈចូលរួម​រៀបចំ​ទុកដាក់​វិមាន​ឈ្នះ ឈ្នះ ឲ្យ​ក្លាយ​ជា​បេតិកភណ្ឌ​ជាតិ និង​អន្តរជាតិតាម​លក្ខណៈ​វិនិច្ឆ័យ និង​ស្នើ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​រៀបចំ​ខ្លឹមសារ​បញ្ចូល​ក្នុង​កម្មវិធីសិក្សា និង​បង្រៀន​ដល់​យុវជន​ឲ្យ​បាន​ដឹង​ពី​តំបន់​ប្រវត្តិសាស្ត្រ​យោធា ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ហើយ​រួមគ្នា​ឲ្យ​គុណ​តម្លៃ​ទៅលើ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។​ ជាមួយនេះ​ប្រមុខ​ការពារជាតិ​កម្ពុជា​បាន​ប្ដេជ្ញា​ការពារ​សុខ​សន្តិភាព មិន​ឲ្យ​ប្រតិកិរិយា​ណាមួយ​បំផ្លាញ​ជាដាច់ខាត ហើយ​អំពាវនាវ​ឲ្យ​រួមគ្នា​ថែរក្សា ដើម្បី​គុណប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាព​សុខសាន្ត និង​ការ​អភិវឌ្ឍ​ជា​រៀង​រហូត​ទៅ។​

សម្ដេច ទៀ បាញ់ បាន​គូសបញ្ជាក់ថា តាម​បណ្ដា​ខេត្ត​មួយចំនួន​មានបំណង​សាងសង់នូវ​ស្ដូប​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ ដើម្បី​រក្សាទុក​នូវ​ស្នាដៃ​របស់​កងទ័ព និង​សមិទ្ធផល​ផ្សេងៗ​តាម​ខេត្ត​ទាំង​នោះ​ផង​ដែរ ដូចនេះ​ត្រូវ​ធ្វើតាម​គំរូ​ស្ដូប​មាន​ស្រាប់​នៅ​ខេត្ត​កោះកុង ខេត្ត​ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។ គួរ​បញ្ជាក់​ថា នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា​ចាប់ពី​ចុង​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឲ្យ​កម្ពុ​ជា​មាន​សុខ​សន្តិភាព​ពេញលេញ មាន​ឯកភាព​ជាតិ ហើយ​មានការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់៕ ​អត្ថបទ៖ បាន សុខ​រិ​ទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm