យុវជនជឿជាក់ថា នយោបាយឈ្នះ ឈ្នះ នឹងបន្តនាំមកនូវសន្តិភាព និងការរីកចម្រើន

2022/12/29 06:56:22 pm        490

ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ជាខួបទី ២៤ឆ្នាំ ​ នៃការអនុវត្តជោគជ័យនយោបាយឈ្នះឈ្នះ របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ដែលយុវជន​ មើលឃើញ ​នយោបាយឈ្នះ ឈ្នះ នឹងបន្តនាំ​មក​នូវសន្តិភាព ​និងការរីកចម្រើន ។

ថ្ងៃទី២៩ ខែធ្នូ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាទិវានយោបាយឈ្នះ ឈ្នះ។ រយៈពេល ២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ២៩ ធ្នូ ១៩៩៨ មកទល់នាពេលបច្ចុប្បន្ននេះ ​យុវជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានរស់នៅដោយភាពសុខសាន្ត រស់នៅដោយភាព​ភ័យខ្លាច ទទួលបានសិទ្ធិ និងរស់មើលឃើញពីការរីកចម្រើនរបស់ប្រទេសជាតិជាបន្តបន្ទាប់។

ជាយុវជន ទទួលបានផ្លែការពីការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយនយោបាយឈ្នះ ឈ្នះ ពួកគេមានភាពជឿជាក់ពីដំណើរប្រព្រឹត្តិទៅប្រកបដោយភាពវិជ្ជមានរបស់កម្ពុជា។ ភាពវិជ្ជមានដែលពួកគេសំដៅនេះ ​គឺជាការរស់ដោយសុខសាន្តទាំងផ្លូវកាយ ​ផ្លូវចិត្ត ពុំមានការ​ព្រួយបារម្ភ។

ម្យ៉ាងវិញទៀត ពួកគេជឿជាក់ថា ការរស់ក្នុងសង្គមសន្តិភាព ​និងការរស់នៅដោយមានសាមគ្គីភាព ពុំមានការបែកបាក់ផ្ទៃក្នុងដូចសព្វថ្ងៃ ​គឺនឹងនាំកម្ពុជាឆ្ពោះទៅបន្តការរីកចម្រើន។

គួររម្លឹកថា កម្ពុជាទោះបីមានថ្ងៃជ័យជំនះ ​៧មករា ឆ្នាំ ១៩៧៩ ​ជា​ថ្ងៃផ្ដួល​រំលំរបបប្រល័យពូជសាសន៍​ខ្មែរក្រហម និង​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស ​ថ្ងៃទី២៣​ ខែតុលា ឆ្នាំ១៩៩១ ​កម្ពុជានៅតែបន្តមានការ​ប្រយុទ្ធ​គ្នារវាងខ្មែរ​ និងខ្មែរនៅឡើយ។

សង្គ្រាមខ្មែរ និងខ្មែរគ្រប់ភាគី ​បាន​បញ្ចប់ទាំងស្រុង​ ក្នុងឆ្នាំ ១៩៩៨ ក្រោមការអនុវត្ត​ដោយជោគជ័យ​នៃ​នយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ​ហ៊ុនសែន ​នាយករដ្ឋមន្រ្តីកម្ពុជា។

រាជរដ្ឋាភិបាល បាន​កសាងវិមាន ឈ្នះ ឈ្នះ ដោយមានការតម្កល់ទុកនូវនិមិត្តរូប វត្ថុតាង ដែល​បង្ហាញ​ពី​ដំណើរការតស៊ូសង្គ្រោះប្រទេសជាតិ​ ព្រមទាំង​សមិទ្ធផលនៃការកសាង និង​ការពារ​មាតុភូមិទុកជាការចងចាំ​ និងជាមេរៀន៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        3
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm