ពលរដ្ឋចាប់ផ្តើមសម្រុកទៅទិញត្រី ក្នុងរដូវប្រមូលផលនេសាទ ដើម្បីធ្វើប្រហុក-ផ្អក

2022/12/29 07:25:28 pm        681

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត នៅថ្ងៃទី២៩ ខែធ្នូនេះ ​បន្តទៅទីតាំងប្រមូលផលនេសាទ​ ស្ថិតនៅគីឡូម៉ែត្រលេខ៩ ដើម្បីទិញត្រីធ្វើប្រហុក ផ្អក ទុកបរិភោគនៅឆ្នាំក្រោយ។

ក្នុងពេលមកទិញនោះ ប្រជាពលរដ្ឋបានប្រាប់BTVឲ្យដឹងថា ​ការធ្វើប្រហុក ផ្អក ដោយផ្ទាល់ដៃ​គឺ​ធានាសុវត្ថិភាព អនាម័យ ​និងគុណភាព ​ហើយប្រហុក ផ្អក​ ដែលធ្វើនេះ​ ទុកខ្លះសម្រាប់ហូប និងខ្លះទៀត​សម្រាប់លក់។ លើសពីនេះ​ ពួកគាត់បានបន្តថា តាមការសង្កេតត្រីនៅឆ្នាំនេះសំបូរ​ជាងឆ្នាំ​មុនបន្តិច ​ហើយតម្លៃវិញ ១គីឡូ ចន្លោះពី២ពាន់រៀល ​ទៅ៣ពាន់រៀល អាស្រ័យ​ទៅលើការ​ចចារ​រវាងអ្នកទិញ ​និងអ្នកលក់។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ចេញ​ផ្សាយ​នៅពេលថ្មីៗនេះ បានលើកឡើងថា​ តាមការសង្កេតត្រីចាប់ផ្តើមបន្លាស់ទី ​ចេញពី​បឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា​ ចូលទន្លេសាប ​ទន្លេមេគង្គ ​និងទន្លេបាសាក់ ដែលអំណោយ​ផលដល់ការធ្វើនេសាទបានត្រីច្រើន ​ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅភូមិសាស្រ្ត​ខេត្តកណ្តាល ​និងរាជធានីភ្នំពេញ ​ចាប់ពីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ខែមករា ឆ្នាំ២០២៣ ក្នុងរណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ​ ឫមិនទទួលរងឥទ្ឋិពលព្យុះភ្លៀង។

ជាមួយគ្នានេះ រដ្ឋបាលជលផល ​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ​ ឫ​ទឹកត្រី សូម​រួសរាន់​អញ្ជើញមកទិញត្រី ​តាមពេលវេលា ​និងទីកន្លែងខាងលើ៕អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        1
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        105
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm