ជំនាញសេដ្ឋកិច្ច៖ វិស័យកាត់ដេរនៅតែមានសក្តានុពល និងមានភាពធន់ នៅក្នុងវិស័យសេដ្ឋកិច្ច

2022/12/29 07:31:37 pm        824

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មាន​សុទិដ្ឋិនិយម​ថា ​វិស័យកាត់ដេរ​ នៅ​តែ​មាន​សក្តានុពល និង​មាន​ភាពធន់ ​បន្តដើរតួនាទីសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ​ប៉ុន្តែវិស័យនេះ អាច​ប្រឈម​នឹង​ការប្រកួត​ប្រជែង​នៅពេលខាងមុខ ​ដែលទាមទារឲ្យមានការគាំទ្រ ​និងសម្របសម្រួលខ្ពស់ពីរាជរដ្ឋាភិបាល ។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងកាលពី​ថ្ងៃទី២៩ ខែធ្នូនេះថា ​នៅក្នុងវិបត្តិកូវីដ-១៩ វិស័យកាត់ដេរបាន​ដើរតួនាទីយ៉ាង​សំខាន់ ពោលគឺវិស័យ​នេះធន់​និងវិបត្តិដែលកំពុងកើតឡើង ​និងបានបង្កើតនូវប្រាក់ចំណូល​សម្រាប់សេដ្ឋកិច្ចជាតិ ជា​ពិសេស​ជួយដល់កម្មក​រកម្មារិនីមិនឲ្យបាត់បង់ការងារ ទោះបីនៅក្នុងវិបត្តិនោះមានផល​ប៉ះពាល់​ខ្លះៗក៏ដោយ។

ឯកឧត្តមបណ្ឌិត បន្តថា អ្វីដែលជាការប្រឈមទៅពេលខាងមុខ​ គឺកម្ពុជា ​អាចនឹងជួបលើបញ្ហា​ប្រកួត​ប្រជែង ដែលកត្តាទាំងនេះ​ទាមទារឲ្យមានការគាំទ្រ ​សម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់​ពីរាជរដ្ឋាភិបាល ដើម្បីបន្តរក្សាស្ថិរភាពក្នុងខ្សែច្រវ៉ាក់​ផលិតកម្មរបស់កម្ពុជា។

ចំណែកលោកឧកញ៉ា ណំាង សុធី អនុប្រធានសហព័ន្ធនិយោជកកម្ពុជា ​លើកឡើងថា ជុំវិញ​ការ​អភិវឌ្ឍ​ឧស្សាហកម្មកាត់ដេរ​ ការបូប ក៏ដូចជាស្បែកជើង ក្នុងពេលបច្ចុប្បន្ននេះមាន​ស្ថិរភាពល្អ​ជាធម្មតា ក្នុងនោះកំលាំងពលកម្មបម្រើក្នុងវិស័យនេះក៏នៅរក្សាល្អប្រសើរ​ក្នុងរង្វង់​ប្រមាណ ១,៥លាននាក់ ​ដោយបានបង្កើតប្រាក់ចំណូលគិតជាមធ្យមក្នុងមួយខែៗ ​ប្រមាណជិត ៣០០ លាន​ដុល្លារអាមេរិក​ បានចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ ។

ចំណែកទៅពេលខាងមុខ​លោកឧកញ៉ា ​មើលឃើញថា វិស័យនេះមិនមានបញ្ហាប៉ះពាល់​ជាដុំកំភួន​នោះឡើយ​ ព្រោះការកើនឡើង ​ឬថយចុះ​ គឺវាអាស្រ័យទៅលើអ្នក​បញ្ជាទិញ​ ហើយក្នុងនោះសម្រាប់​ទីផ្សារបញ្ជាទិញនាពេលកន្លងមក​ ក៏ដូចបច្ចុប្បន្ន ​មិនមែនមានតែកម្ពុជានោះឡើយ ហើយទៅពេល​ខាងមុខ ​ការបញ្ជាទិញនេះក៏មិនមានលក្ខណៈខុសគ្នាក្នុងពេលបច្ចុប្បន្ននេះដែរ។យោងតាមរបាយការណ៍​ អគ្គនាកយដ្ឋានគយ​ និងរដ្ឋាកកម្ពុជា ​នៅក្នុងរយៈពេល​ ៩ខែ ឆ្នាំ២០២២ ការ​នាំចេញផលិតផលកាត់ដេររបស់កម្ពុជា​ ទៅកាន់ទីផ្សារអន្តរជាតិ ​មានចំនួនជាង ១០ ពាន់លាន​ដុល្លារអាមេរិក​ កើនឡើងប្រមាណ ២ ០១៥ ​លានដុល្លារអាមេរិក ស្មើជាង ២៤% នៃការនាំចេញ​ផលិតផលសរុប៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm