ប្រជាពលរដ្ឋ យល់ឃើញថា ២៩-ធ្នូ-១៩៩៨ ជាថ្ងៃប្រវត្តិសាស្ត្រនៃការចាប់ផ្តើមពន្លឺសន្តិភាពនៅកម្ពុជា

2022/12/29 07:56:25 pm        685

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូជារៀងរាល់ឆ្នាំ ដើម្បីជួបជុំមហាជនប្រារព្ធពិធីចងចាំសន្តិភាព អរគុណសន្តិភាព និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

សម្រាប់ថ្ងៃជាប្រវត្តិសាស្ត្រនេះដែរ បណ្តាអ្នកធ្វើការដើម្បីសន្តិភាព​ និងបណ្តាពលរដ្ឋ ចាត់ទុកដូចគ្នាថា ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបិទបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ​ហើយកម្ពុជា បានចាប់ផ្តើមមានពន្លឺសុខសន្តិភាព​ និងការរីកចំរើនរហូតមកដល់បច្ចុប្បន្ន។

លោកស្រី ហូ សុជីវណ្ណនី ប្រធានគណៈកម្មាធិការនារី ​ដើម្បីសន្តិភាពនៅកម្ពុជា ក៏ដូចបណ្តា​ពលរដ្ឋផ្សេងៗទៀត បានថ្លែងប្រាប់BTV ថា ២៩-ធ្នូ-១៩៩៨ គឺជាថ្ងៃដែលកម្ពុជាចាប់ផ្តើមមាន​សុខសន្តិភាព ក្រោយការអនុវត្តយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះរបស់ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ ហើយក៏ជាថ្ងៃ ​នៃការធ្វើសមាហរណកម្មកងកម្លាំងឧទ្ទាមខ្មែរក្រហម ចុះចូលជាមួយរាជរដ្ឋាភិបាល ​ហើយសង្រ្គាម​បានបិទបញ្ចប់ទាំងស្រុង នាំមកនាំសុខ​សន្តិភាព​ពេញលេញ គ្របដណ្តប់ទូទាំងប្រទេស។

ពាក់ព័ន្ធ មេដឹកនាំឧទ្ទាមខ្មែរក្រហម ចុះចូលជាមួយរាជរដ្ឋាភិបាលនោះ ​កន្លងមកសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បានពន្យល់ពីមូលហេតុដែលនាំយកមេដឹកនាំខ្មែរក្រហម​ទៅជួប​ដោយផ្ទាល់​នៅផ្ទះរបស់សម្តេចផងដែរ។ ការជួបនាពេលនោះ​ គឺមាន​បំណង​ចង់ផ្ញើសារ​ចំនួន៣ ទៅកាន់​កងទ័ពខ្មែរក្រហម ប្រជាជន និងសហគមន៍អន្តរជាតិ។

សម្រាប់សារទី១ គឺផ្ញើរជូនកងកម្លាំងខ្មែរក្រហម ឲ្យបញ្ឈប់ការប្រយុទ្ធ ​ព្រោះមេដឹកនាំចុះចូលហើយ, សារទី២ ជូនប្រជាពលរដ្ឋខ្មែរថា​ សង្គ្រាមបានបិទបញ្ចប់ទាំងស្រុងហើយ ព្រោះប្រជាជនរង់ចាំនូវ​ការ​បិទបញ្ចប់ភ្លើងសង្គ្រាម និងសារទី៣ ​គឺជាសារជូនទៅសហគមន៍អន្តរជាតិ​ ឲ្យមកវិនិយោគ ឬធ្វើទេសចរណ៍ ​ព្រោះកម្ពុជាគ្មានសង្គ្រាមទៀតទេ គឺមានតែសុខសន្តិភាពពេញលេញ ទូទាំងផ្ទៃប្រទេស៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm