វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele ទទួលមរណភាព​ក្នុង​វ័យ ៨២ឆ្នាំ

2022/12/30 05:13:42 pm        93

​បាល់ទាត់៖ ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pele បានទទួល​មរណភាព​ហើយ​នៅក្នុង​វ័យ ៨២ឆ្នាំ​ដោយសារ​រោគា​ពាធ​។ ​​លោក Pele មាន​បញ្ហា​ក្រលៀន និង​ក្រពេញ​ប្រូ​ស្តា​ស​ ដែល​ធ្វើឱ្យ​សុខភាព​របស់លោក​បាន​ធ្លាក់ចុះ​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ជាពិសេស​នៅក្នុង​ឆ្នាំ២០២២ នេះ​។

​លោក Pele ធ្លាប់​បានទទួល​ការវះកាត់​យក​ដុំ​គីស​នៅក្នុង​ពោះវៀនធំ​កាលពី​ខែកញ្ញា ​ឆ្នាំ២០២១ នៅ​មន្ទីរពេទ្យ Albert Einstein ទីក្រុង Sao Paulo តែ​មិន​ចប់សព្វគ្រប់​ឡើយ ស្ថានភាព​ជំងឺ​របស់លោក Pele មិនបាន​ធូរស្បើយ​ទេ ហើយក៏​ត្រូវបញ្ជូន​ត្រលប់មក​មន្ទីរពេទ្យ​វិញ​នៅ​ចុងខែ​វិច្ឆិកា​កន្លង​ទៅមក​ទល់​ពេលនេះ​។ ​កូនស្រី​របស់លោក Pele, Nely Nascimento តែងតែ​ធ្វើ​បច្ចុប្បន្នភាព​សុខភាព​ឪពុក​របស់ខ្លួន​ជាប្រចាំ​នៅលើ​បណ្តាញ​សង្គម ខណៈ​ក្រុមគ្រួសារ​បាន​ចំណាយពេល​រួមគ្នា​នៅ​ជាមួយ​លោក Pele នៅក្នុង​មន្ទីរពេទ្យ​អំឡុង​បុណ្យ​គ្រី​ស​ស្មាន​កន្លងទៅនេះ​។ មន្ទីរពេទ្យ​បានបញ្ជាក់​ពី​មរណភាព​របស់លោក Pele ដោយសារ​ជំងឺមហារីក​ពោះវៀនធំ​។

​Edson Arantes do Nascimento ដែល​គេ​ស្គាល់​ថា Pele បានចាប់ផ្តើម​អាជីព​បាល់ទាត់​របស់ខ្លួន​តាំងពី​វ័យ ១៧ឆ្នាំ និង​បាន​ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក​នៅ ១៩៥៨ នៅ​ប្រទេស​ស៊ុយអែត​។ ​លោក​បាន​ស៊ុត​បញ្ចូល​ទី ១គ្រាប់​ក្នុង​ជ័យជំនះ​លើ​វែ​ល ១-០ នៅ​វគ្គ ៨ក្រុម​ចុងក្រោយ ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ទល់នឹង​បារាំង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ជ័យជំនះ ៥-២ លើ​ម្ចាស់ផ្ទះ​ស៊ុយអែត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm