តំបន់​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន​គ្មាន​អគ្គិសនី​ប្រើប្រាស់ ក្រោយ​រុស្ស៊ី​បាញ់​ស្រោច​មី​ស៊ី​ល​ជាង ​១២០​គ្រាប់​

2022/12/30 06:15:20 pm        318

​អ៊ុយក្រែន៖ មួយថ្ងៃ​ក្រោយ​ការបាញ់​ស្រោច​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​ទទួលស្គាល់ថា តំបន់​ភាគច្រើន​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ប៉ុន្តែ​លោក​ថា ការខូចខាត​នឹងមាន​វិសាលភាព​ធំធេង បើ​គ្មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទេនោះ​។​

​ក្នុង​សុន្ទរកថា​តាម​វីដេអូ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក Zelenskyy បាន​និយាយ​ថា ទីបញ្ជាការ​ទ័ពអាកាស​នៅ​ភាគ​កណ្ដាល ភាគខាងត្បូង ភាគ​ខាងកើត និង​ខាងលិច​របស់​អ៊ុយ​ក្រែ​នបាន​កម្ទេច​មី​ស៊ី​លចំនួន ៥៤គ្រាប់ និង​យាន​ដ្រូ​ន​ ១១​គ្រឿង​របស់​រុស្ស៊ីអំឡុង​ការវាយប្រហារ​មួយ ​ក្នុងចំណោម​ការវាយប្រហា​រ​តាម​អាកាស​ធំ​បំផុត​របស់​រុស្ស៊ី ចាប់តាំងពី​សង្គ្រាម​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ​។ ​

លោក Zelenskyy និយាយថា តំបន់​នានា​ដែល​ដាច់​ចរន្ត​ថាមពល​ធ្ងន់ធ្ងរ​បំផុតរួមមាន​រដ្ឋធានី Kyiv, ទីក្រុង Odesa និង​ទីក្រុង Kherson នៅ​ភាគខាងត្បូង និង​តំបន់​ជុំវិញ​ជាច្រើន​ទៀត ក៏ដូចជា​តំបន់​ជុំវិញ​ទីក្រុង Lviv ជិត​ព្រំដែន​ភាគ​ខាង​លិច​ប្រទេស​ប៉ូឡូញ។ ​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​ការវាយប្រហារ​តាម​អាកាស​ ត្រូវបាន​រោទ៍ទូទាំងប្រទេស​អ៊ុយ​ក្រែ​នរយៈពេល​ ៥​ម៉ោងនៅក្នុង​រដ្ឋធានី​ Kyiv​។ ​ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន​និយាយថា ​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ជាង ​១២០​គ្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        58
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        94
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        415

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm