បាត់​ដំណឹង​ពី​ការរៀបចំ​ប្រណាំង F1 នៅ​ប្រទេស​វៀតណាម​

2022/12/30 09:36:59 pm        32

​ប្រណាំង​រថយន្ត៖ ​របង​បិទ​ជិត​ពោរពេញ​ដោយ​កាកសំណល់​ប្លា​ស្ទិ​ក ទីលានប្រណាំង F1 នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ត្រូវបាន​គេបោះបង់​ចោល ខណៈដែល​ក្តីសង្ឃឹម​ចង់​រៀបចំ F1 លើក​ដំបូង​នៅ​កណ្តាល​រដ្ឋធានី​នៃ​ប្រទេស​វៀតណាម ​ត្រូវ​រលាយ​សាបសូន្យ​បាត់​ដំណឹង​សូន្យឈឹង​។

​​ទីក្រុង​ហាណូយ​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រណាំង F1 ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កាល​ពី​ឆ្នាំ​២០២០ តែ​ក៏​ត្រូវបាន​លុបចោល​វិញ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ហើយ​តាំងពី​ពេល​នោះមកក៏​គេ​មិនដែល​បានដឹង​ពី​ដំណឹង​នៃ​ការរៀបចំ F1 នៅ​ទៀតឡើយ​។ ​មកទល់​ពេល​នេះ កន្លែង​អង្គុយ​ទស្សនា​ជុំវិញ​ទីលាន​ត្រូវបាន​គេ​យក​ចេញ ហើយ​ក៏មាន​សំរាម​ខ្លះ​ដែល​ចោល​ដោយ​មនុស្ស​ដែល​ចូល​តាម​របង​ចំហ​។

​បើតាម​គម្រោង​ទីលាន F1 នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម គឺ​ត្រូវ​ប្រណាំង​នៅលើ​ផ្លូវ​សាធារណ​តែម្តង ដែល​រួមមាន​ផ្លូវបត់ 22 ចំងាយ​មួយ​ជុំ 5.565km នឹង​ក្លាយជា​ទីលាន F1 លើផ្លូវ​សាធារណៈ​ទី​បួន​បន្ទាប់ពីម៉ូ​ណា​កូ សិង្ហ​បុរី និង​អា​ស៊ែ​បៃ​សង់​។ ​ការ​រចនា​ទីលាន​នេះ​ធ្វើឡើង​ដោយ​លោក Hermann Tilke ដែល​នឹងមាន​ផ្លូវត្រង់ 1.5km ដែល​នឹង​ឃើញ​រថយន្តប្រើ​ល្បឿន​អតិបរមា​ដល់​ទៅ 335km/h​។ ​ព្រឹត្តិការណ៍ F1 នៅ​ប្រទេស​វៀតណាម​នឹង​ក្លាយ​ជា Grand Prix ទី​បី​នៅលើ​ទឹកដី​អាស៊ីអាគ្នេយ៍​បន្ទាប់ពីសិង្ហ​បុរី និងម៉ាឡេស៊ី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm