សហគ្រាសធុនតូច និងមធ្យម នឹងក្លាយជាឧស្សាហកម្មធំ សម្រាប់ការផ្គត់ផ្គង់ និងចែកចាយ

2022/12/30 10:18:29 pm        736

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា សហគ្រាសធុនតូច និងមធ្យម គឺជាវិស័យយុទ្ធសាស្រ្តមួយរបស់​កម្ពុជា ​និងដើរតួនាទីជាវិស័យស្នូលប្រកប ​ដោយភាពធន់ ហើយវិស័យនេះនឹងក្លាយ​ទៅជា​ឧស្សាហកម្ម សម្រាប់ការផ្គត់ផ្គង់ ​និងចែកចាយទំនិញកាន់តែធំ និងបង្កើតចំណូល​សម្រាប់​សេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងក្នុង​កិច្ច​សម្ភាសន៍ជាមួយភ្នាក់ងារ BTV ស្តីពីវិស័យសហគ្រាសធុនតូច ​និងមធ្យមនៅកម្ពុជាថា នៅមុន​ពេលផ្ទុះឡើងនៃជំងឺកូវីដ ១៩ វិស័យដែលទ្រទ្រង់សេដ្ឋកិច្ចជាតិ​ ដែលនមានសម្ទុះខ្លាំងក្លា គឺវិស័យ​អចលនទ្រព្យ, ទេសចរណ៍ និងវិស័យសំណង់ តែនៅពេលជួបវិបត្តិវិស័យទាំង៣នេះ​បានជាប់គាំង ប៉ុន្តែ​នៅក្នុងវិបត្តិនេះដែរ ​វិស័យកសិកម្ម ​និងសហគ្រាសធុនតូច ​និងមធ្យម បានក្លាយទៅជា​វិស័យ​យុទ្ធសាស្រ្តរបស់កម្ពុជា ​និងដើរតួនាទីជាវិស័យស្នូលដ៏សំខាន់ ​ប្រកបដោយភាពធន់ ទោះជាមាន​វិបត្តិបែបណាក៏ដោយ វិស័យទាំងពីរនេះ​ នឹងដើរតួជាអ្នកផ្គត់ផ្គង់ និងចែកចាយ ទោះបីវិស័យ​ទាំងនេះ មានតម្លៃបន្ថែមទាបក៏ដោយ។

ឯកឧត្តម បន្តថា ចំពោះវិស័យ SME វិញ, គឺជាវិស័យមួយនឹងអាចពង្រីកខ្លួនកាន់តែប្រសើរ និង​អាចស្របយកកសិផល ពីវិស័យកសិកម្មកាន់តែធំ ​យកមកកែច្នៃ ​និងវេចខ្ចប់ ​ហើយទៅថ្ងៃខាងមុខ វិស័យនេះ​នឹងអាចក្លាយទៅជាឧស្សាហកម្មខ្នាតធំ ​សម្រាប់ការផលិត​ និងផ្គត់ផ្គង់ ប្រសិនមាន​ការគាំទ្រ ការលើកទឹកចិត្ត និងការជំរុញឲ្យវិស័យរឹងមាំ ​ហើយទៅឆ្នាំ ២០២៣ តទៅ SME នឹងមាន​កំណើនលឿន ​ជា​ជាង​ការអភិវឌ្ឍ​លើ​វិស័យអចនទ្រព្យ និងសំណង់ ដែលវិស័យនេះ ធ្វើឲ្យមាន​គម្លាយខ្លាំងរវាងអ្នកមាន និងអ្នកក្រ។

ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ, លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើក​ឡើងថា នៅដើមឆ្នាំ ២០២២ ឃើញថា ​វិស័យនេះមានកំណើនងើបឡើង ​ប៉ុន្តែមកដល់ចុងឆ្នាំ បាន​ប្រែប្រួលស្រុតចុះ​បន្តិចបន្ទួច​ទៅវិញ ចំពោះនៅឆ្នាំក្រោយ ឬឆ្នាំបន្តបន្ទាប់ ក៏មិនទាន់អាច​ធ្វើការវាយតម្លៃបាននៅឡើយ ប៉ុន្តែលោកជំទាវ ​មាន​ការ​រំពឹង​ខ្ពស់ ​នៃ​ការកើនឡើងវិញ​នៃ​ភ្ញៀវទេស​ចរណ៍ ជាពិសេសការជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល ​តាមរយៈការទម្លាក់នូវកញ្ចប់ថវិកា​ជួយ​អន្តរគមន៍ផ្សេងៗ អាចនឹងជួយស្រោចស្រង់ឲ្យវិស័យ​ SME ឲ្យងើបឡើងមកវិញ។

សូមបញ្ជាក់ថា៖ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ បើ​យោងតាមរបាយការណ៍ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​ទទួលបានការចុះបញ្ជីសហគ្រាសធុនតូច និង​មធ្យម មានចំនួនជាង ១ ពាន់មូលដ្ឋាន ​សរុបទាំងអស់ការ​ចុះបញ្ជីដែលជាប្រភេទកម្មន្តសាល មាន​ជាង ៤៤ ពាន់មូលដ្ឋាន ក្នុងនោះក៏សហគ្រាសបិតទ្វារជិត ៣០០ មូលដ្ឋាន, បើគិតជាទុន​វិនិយោគ​ក្នុងវិស័យ SME នេះ ​មានប្រមាណ ៧៧៥ ​លានដុល្លារសហរដ្ឋអាមេរិក ​ដោយទុនវិនិយោគនេះ បាន​កើនឡើងខ្ពស់ក្នុងឆ្នំា ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        88
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        153
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm