ឆាកប្រគំតន្ត្រីជាច្រើនកន្លែងនៅភ្នំពេញរៀបចំរួចរាល់ ត្រៀមប្រគំអបអរឆ្លងឆ្នាំសកល ឆ្នាំ២០២៣

2022/12/30 11:01:50 pm        888

ភ្នំពេញ៖ មកដល់ថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២នេះ ​នៅរាជធានីភ្នំពេញ ​គេសំគាល់ឃើញថា មាន​ទីតាំងកម្សាន្តសប្បាយនៅតាមទីសាធារណៈ​ ជាពិសេសការរៀបចំឆាកប្រគំតន្ត្រី Count down មិនតិចជាង៥កន្លែងនៅក្នុងរាជធានីភ្នំពេញ ​ត្រូវបានរៀបចំរួចរាល់អស់ហើយ ហើយមួយចំនួន​នឹងត្រូវរៀបចំប្រគំចាប់ពីយប់នេះតទៅ ​ ដើម្បីអបអរសាទរ ​និងការរាប់ថយក្រោយ ឆ្លងឆ្នាំសកលឆ្នាំ២០២២ ​ឈានចូលឆ្នាំ២០២៣នៅថ្ងៃស្អែកនេះ។

បើតាមការឲ្យដឹងពីលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ​បានថ្លែងថា នៅក្នុងឱកាស​ថ្ងៃឆ្លងឆ្នាំសកល​ ឆ្នាំ២០២២ឈានចូលឆ្នាំ២០២៣នេះ ​នៅរាជធានីភ្នំពេញ ក្រៅពី​មានព្រឹត្តិការណ៍កម្សាន្តសប្បាយនៅវិមានឈ្នះ ឈ្នះ​ នៅតាមទីសាធារណៈរដ្ឋ និងឯកជននានា​ទៀត​គឺបានរៀបចំឆាកប្រគំតន្ត្រីរួចរាល់អស់ហើយ ដើម្បីអបអរសាទរការឆ្លងឆ្នាំសកល​ហើយ​ឆាកទាំង​នោះគឺមានសួនវឌ្ឍនៈមួយកន្លែង ​កោះពេជ្រ២កន្លែង ​សួនណាហ្កាមួយកន្លែង និងសួនវត្តបុទុមវត្តីមួយកន្លែងទៀតជាដើម។

បើតាមតំណាងក្រុមការងាររៀបចំឆាកប្រគំដន្ត្រីរបស់ទូរទស្សន៍បាយ័ន បានឲ្យដឹងថា នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះពេជ្រ ​នឹងរៀបចំការប្រគំតន្ត្រី ​អបអរសាទរឆ្លងឆ្នាំ​សកលចាប់​ពី​យប់ថ្ងៃទី៣០ ​ខែធ្នូនេះតទៅ ​ខណៈឆាកប្រគំន្ត្រីនៅសួនវឌ្ឍនៈ ​នៅសួនក្រុងតាខ្មៅ និងតាម​ទីតាំង​កម្សាន្តសប្បាយនានាទៀតបានរៀបចំរួច​ និងមានការ​សមច្រៀងរាំ​ចាប់​ពីល្ងាចនេះតទៅដែរ អមដោយ​មានរៀបចំសួន វិថីម្ហូបអាហារនានាជាច្រើនកន្លែងទៀត។

ពលរដ្ឋនៅរាជធានីភ្នំពេញ ​បានថ្លែងថា ថ្ងៃឆ្លងឆ្នាំសកល​ ឆ្នាំនេះនៅរាជធានីភ្នំពេញ នឹងមាន​ភាពសប្បាយរីករាយអួរអរជាងបណ្តាឆ្នាំកន្លងមក ​ហើយពួកគេនឹងចូលរួមកម្សាន្តសប្បាយ​ទាំងនោះ​នៅថ្ងៃឆ្លងឆ្នាំដោយមានពាក់ម៉ាស់ ​រក្សាគន្លាត និងបន្តចាក់វ៉ាក់សាំង​តាមការអំពាវនាវរបស់​សម្តេចតេជោ ​ហ៊ុនសែន ​នាយករដ្ឋមន្ត្រីកម្ពុជា។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន​ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរបាលជាតិ ​ថ្លែងថា នៅ​ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកលនេះ ​នៅតាមគោលដៅសាធារណៈមួយ​ចំនួន​នឹងត្រូវរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ ​ចរាចរណ៍ ​ប៉ុន្តែទោះយ៉ាងណា​ ឯកឧត្តម​ស្នើពលរដ្ឋចូលរួមកម្សាន្ត​សប្បាយ​ថ្ងៃឆ្លង​ឆ្នាំ​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ ​បើស្រវឹង​សូម​កុំបើកបរគោរពច្បាប់ចរាចរណ៍ ចៀសវាង​គ្រោះចរាចរណ៍​ជាយថាហេតុ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        33
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm