សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាលជាមួយក្រុមការងារផលិត​ខ្សែភាពយន្ដភាគរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

2022/12/31 05:12:42 pm        791

ភ្នំពេញ៖ នៅមុនបំណាច់ឆ្នាំចាស់២០២២ ឈានចូលឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២នេះ ​បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារផលិត​ខ្សែភាពយន្ដភាគរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលប្រជុំរបស់បញ្ជាការដ្ឋានអង្គរក្សដែលទើបជួសជុលថ្មី នៅទីបញ្ជាការដ្ឋានអង្គរក្ស។

នៅក្នុងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ ​របស់គណៈកម្មការផលិតខ្សែភាគយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី លោក ហ៊ុយ វាសនា​ អ្នកនិពន្ធ បានឲ្យដឹងថា ក្រោយពី​បាន​ទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ​កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១ ​និងថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ ​ក្នុងពិធីសំណេះសំណាលលើកទី២ គណៈកម្មការបាន​រៀបចំ​បំពេញបន្ថែម ​នូវសេណារីយូ ដោយ​បញ្ចូល​តួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗ​បន្ថែមមួយចំនួនទៀត ធ្វើឲ្យអត្ថបទភាពយន្តមានការកើនឡើងជាបន្តបន្ទាប់។

គិតចាប់តាំងពីថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២២ រហូតមកដលបច្ចុប្បន្ននេះ​ មានរយៈពេល១១ខែហើយ គណៈកម្មការសម្រេចផលិតបានចំនួន ​៤៨២ឈុតឆាក​ ស្មើនិង៤៥ភាគរយ ​នៃសាច់រឿងសរុប។ ឈុតឆាកដែលនៅសេសសល់ គណៈកម្មការនឹងខិតខំយកចិត្តទុកដាក់ថតបំពេញបន្ថែម ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្លែងទៅកាន់គណៈកម្មការ អ្នកនិពន្ធដឹកនាំរឿង ​ក្រុមអ្នកបច្ចេកទេសថត​ និងតួសំដែងទាំងអស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី អាច​ចាត់ទុកថា​ជាភាពយន្តរឿងភាគ​ ដែលចំណាយ​ថវិកា​ដ៏ច្រើន​ជាគេបំផុត ក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេសកម្ពុជា។ ជាមួយនិងរឿងភាគតាមបែបប្រវត្តិសាស្រ្តពិត ​របស់ប្រទេសកម្ពុជា​ពិសេសទាក់ទិន​ទៅ​និងជីវិតពិតរបស់សម្តេច ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល​បាន​យក​ជីវិតទៅប្តូរនិងការ​រំដោះ​ប្រទេស​ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបន្តធ្វើការក្រើនរំលឹកជាថ្មីម្តងទៀត​ ដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង ​និងអ្នកបច្ចេកទេសថតទាំងអស់ ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវឲ្យកាន់​តែស៊ីជំរៅ​ថែមទៀត ​ទាក់ទិនទៅនិងសាច់រឿង ​និងទីតាំងប្រវត្តិសាស្រ្ត ​នៃដំណើររឿង ​តួសំដែងគ្រប់តួអង្គ​ទាំងអស់ ​ក្នុងភាពយន្តភាគរឿង​ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី​ ដែលជារឿងភាគមួយ ទាក់ទិនទៅនិងដំណើរជីវិតពិតរបស់សម្តេច ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក្នុងសម័យសង្រ្គាម លុន ណុល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ​ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បី​ស្វែងរក​កម្លាំងអ្នកស្នេហាជាតិ ​មករំដោះប្រទេសចេញ​ ពីរបបប៉ុលពត ការជួបជុំភរិយា​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ​ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ ​នៅរាជធានីភ្នំពេញ ការស្នាក់​នៅ​អាស្រ័យ​ជាមួយ​ព្រះសង្ឃ​ក្នុងវត្តនាគវ័ន្ត ​ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបន្តដាស់តឿនហើយ ដាស់តឿនទៀត​ ដល់គណៈកម្មការដឹកនាំ អ្នកនិពន្ធរឿង​ និងអ្នកបច្ចេកទេសថត​ ត្រូវយកចិត្តទុកដាក់ឲ្យបាន​ហ្មត់ចត់​បំផុត ពីតួសំដែង​នៃតួអង្គប្រវត្តិសាស្រ្តនិមួយៗ ​ក្នុងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ពិសេស​តួ​អង្គមេបញ្ជាការ ​សំរេច ​ដែលឆ្លងកាត់នូវធ្វើពលីកម្មសាច់ស្រស់​ ឈាមស្រស់ ឆ្លងកាត់​សមរភូមិរាប់​មិនអស់​ រហូតធ្លាក់ខ្លួនពិការភ្នែក ​និងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែលសំដៅទៅ​លើ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចតេជោ បន្តថា ដំណើរសាច់រឿងមួយចំនួនធំ យើងគួតែចុះថតដោយផ្ទាល់​នៅតាមទីតាំង​ប្រវត្តិសាស្រ្ត​មួយចំនួន ឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទីឌីយោ ហើយតួសម្លែងទៀតសោត​ត្រូវតែមានការ​ហ្វឹកហាត់ ​បណ្តុះបណ្តាល​ឲ្យមានយល់ដឹងច្បាស់លាស់ និងស៊ីជំរៅទៅនិង​ប្រវត្តិសាស្រ្តពិត ​ដែលបានកើតឡើងទាក់ទិនទៅ និងសាច់រឿងទាំងមូល។

នៅក្នុងពិធីសំណេះសំណាលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារ​ទាំងអស់ ​ក៏ដូចជាតួសំដែងសិល្បៈករ ​សិល្បៈការនីទាំងអស់ ​សូមមានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការថតខ្សែភាពយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានចប់សព្វគ្រប់ទៅ​តាមពេលវេលា​ដែលបានគ្រោងទុក ​ដើម្បីបាន​ដាក់បញ្ចាំង​ឲ្យប្រជាជនកម្ពុជា ​ក៏ដូចអន្តរជាតិ បាន​សិក្សាស្វែងយល់ពី ​ដំណើររឿងប្រវត្តិសាស្រ្តដ៏ល្អឯង ​ជាវណ្ណកម្មរបស់កូនខ្មែរ។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោ មានប្រសាសន៍បន្តថា ប្រសិនបើសម្តេចមាន​ពេលវេលា​គ្រប់គ្រាន់ សម្តេចនិងធ្វើជាទីប្រឹក្សានៃ​សមាគម​អ្នកនិពន្ធ​និង​ផលិតភាពយន្ត ដើម្បីជួយតម្រង់​ទិសដល់​ការតែងនិពន្ធ ​រឺផលិតភាពយន្តដែលទាក់ទិនទៅប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជា ចាប់តាំងពីរដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបរមរតនកោដ្ឋ រហូតមកដល់ថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៩ ដែលកម្ពុជាបាន​បញ្ចប់សង្រ្គាម​ទាំងស្រុង ​តាមនយោបាយឈ្នះ ឈ្នះ។

សូមបញ្ជាក់ថា រឿង ​កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលពីដំបូង​ឡើយ​គ្រោងថត​ផលិត​ភាព​យន្តភាគ ​ចំនួន៤៤ភាគ ​ឥឡូវ​ក្រុមគណៈកម្មការដឹកនាំរឿង ​បាន​ពង្រីកនូវ​សេណារី​យូដោយ​បញ្ចូល​នូវ​តួអង្គប្រវត្តសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗ​បន្ថែមទៀត ធ្វើ​ឲ្យអត្ថបទភាពយន្តកើន​ឡើង​រហូតដល់ ៥២ភាគ​ ក្រោយទទួលបាន​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់បំផុត ពី​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និង​ដោយមានការ​ផ្ចិតផ្ចង់​និង​ប្រុង​ប្រយ័ត្នខ្ពស់បំផុត ​ក្រោមការជួយ​ជ្រោមជ្រែង​ និងគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិ​បណ្ឌិត ​ហ៊ីង ប៊ុនហៀង។ រឿង ​កូន​ប្រុសក្រោមពន្លឺព្រះចន្ទ​ពេញ​បូណ៌មី ​គ្រោង​និងដាក់​បញ្ចាំង​ជាផ្លូវការ ​នៅក្នុងអំឡុងខែមីនា ​ឆ្នាំ២០២៣ខាងមុខ៕



អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        88
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        155
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm