ពលរដ្ឋនៅភ្នំពេញបន្តដំណើរទៅឆ្លងឆ្នាំតាមបណ្តាខេត្តផ្សេងៗ ខណៈរថយន្តឈ្នួលមិនដំឡើងថ្លៃ

2022/12/31 05:50:45 pm        733

ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣១ខែធ្នូនេះ បន្តដំណើរចាកចេញ​ពីរាជធានីភ្នំពេញ​ទៅឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី២០២៣ ​នៅតាមបណ្តាខេត្តផ្សេងៗ​ ក្នុងប្រទេសកម្ពុជា។

ពួកគាត់ បានប្រាប់BTVឱ្យដឹងថា នៅយប់នេះ ទៅឆ្លងឆ្នាំថ្មី ២០២៣ ​នៅខេត្តសៀមរាប ​បាត់ដំបង និង ព្រះសីហុនជាដើម។ ​ការទៅឆ្លងឆ្នាំថ្មី ​នាពេលនេះ ​ព្រោះស្ថានភាពជំងឺកូវីដ-១៩ ​នៅប្រទេស​កម្ពុជា​មាន​ភាព​ស្ងប់ស្ងាត់​ ​មិនរីករាលដាលដូចពេលមុន អញ្ចឹង​ទើបសម្រេចចិត្តទៅដើរលេងកំសាន្តនៅថ្ងៃឈប់សម្រាកចុងឆ្នាំ។

លោក ហេង ពន្លក អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកាពីតូល ​ប្រាប់BTV​ ឲ្យដឹងដែរថា ក្នុងពេល​ជិត​ឆ្លងឆ្នាំ​ចាស់ចូលឆ្នាំថ្មី ​មានប្រជាពលរដ្ឋជាច្រើន ​បាន​កក់សំបុត្រ​សម្រាប់​ធ្វើដំណើរ​ទៅតាម​បណ្តាខេត្តផ្សេងៗ ​ហើយតម្លៃរក្សាដដែល​ មិនឡើងថ្លៃនោះទេ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ​អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩​បានទាំងស្រុង បន្ទាប់ពី​ជោគជ័យលើនយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជូនប្រជាពលរដ្ឋ ចាប់ពី​ដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។

ការជោគជ័យនេះ ​បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅមិនភ័យខ្លាចដូចមុន ហើយអាចដើរលេងកំសាន្ត​នៅទីកន្លែងផ្សេងៗក្នុងឱកាសឆ្លងឆ្នាំថ្មី២០២៣៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        94
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm