នគរបាលចរាចរណ៍ផ្លូវគោក អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរ ក្នុងថ្ងៃចូលឆ្នាំសកល

2022/12/31 06:44:37 pm        796

ភ្នំពេញ៖ នគរបាលចរាចរណ៍ផ្លូវគោក បានអំពាវនាវទៅកាន់អ្នកប្រើប្រាស់ផ្លូវ សូមបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងពេលបើកបរ ​នាឱកាសបុណ្យចូលឆ្នាំសកល ​ខណៈនៅកម្ពុជា​ឱ្យ​តែមានពិធីបុណ្យទានធំៗម្ដងៗ តែងមានករណីគ្រោះថ្នាក់ចរាចរណ៍ កើនឡើងច្រើន ហើយបណ្ដាលឲ្យមានស្លាប់ ​និងរបួសជាច្រើននាក់ ។

លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយករដ្ឋាននគរបាលចរាចរណ៍​សណ្ដាប់ធ្នាប់​សាធារណៈ ​បានឲ្យដឹងថា ​តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ គឺនាយកដ្ឋាន​នគរបាលចរាចរណ៍ ក៏ដូចជាបណ្ដាស្នងការដ្ឋានរាជធានី-ខេត្ត ​បានដាក់ចេញនូវវិធានការ រក្សា​សណ្ដាប់ធ្នាប់ ​សុវត្ថិភាពចរាចរណ៍ឲ្យបានកាន់តែល្អប្រសើរ ​និងវិធានការរឹតបន្ដឹងច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ដើម្បីបង្ការ ​ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ​ដែលកើតមានឡើងនៅតាមដងផ្លូវ ។

លោក បានបន្តថា ស្ថានភាពចរាចរណ៍តាមដងផ្លូវបច្ចុប្បន្ននេះ ​គឺសង្កេតឃើញថា មាន សណ្ដាប់​ធ្នាប់​ល្អប្រសើរហើយ ​ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដដែលដោយ​ក្នុងមួយថ្ងៃ​ជា​មធ្យមមានមនុស្សស្លាប់ចំនួន៥នាក់ ​និងរបួសប្រមាណ ១០នាក់ ​ដែលភាគច្រើន គឺកើតឡើង​ចំពោះអ្នកបើកបរម៉ូតូ ។

លោកឧត្ដមសេនីយ៍ត្រី បានគូសបញ្ជាក់ថា ​ពេលវេលាគ្រោះថ្នាក់កើតឡើងច្រើន ​នៅពេល មាន​ពិធីបុណ្យទានផ្សេងៗ ឬថ្ងៃចុងសប្ដាហ៍ ​ដែលពលរដ្ឋធ្វើដំណើរច្រើននៅលើដងផ្លូវ ​បញ្ហា ​នេះហើយ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ​ពិសេសអ្នកប្រើប្រាស់ផ្លូវ ​សូមចូលរួមគោរពច្បាប់ ចរាចរណ៍​ឲ្យបានខ្ជាប់ខ្ជួន ។

លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបន្ថែមថា សូមពលរដ្ឋខ្លាចច្បាប់ ជាជាងខ្លាចនគរបាល ចរាចរណ៍ ហើយបើកបរដោយមានការចេះយោគយល់អធ្យាស្រ័យខ្ពស់នៅលើដងផ្លូវ បើកបរ ដោយស្មារតីប្រុងប្រយ័ត្នជានិច្ច ពោលមិនលើសល្បឿនកំណត់ គោរសិទ្ធិអទិភាព និងកុំបើក បរនៅពេលស្រវឹង ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        43
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        139
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm