រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តបាត់ដំបង ត្រៀមខ្លួនជាស្រេចសម្រាប់ទទួលភ្ញៀវ ក្នុងឱកាសឆ្លងឆ្នាំសកល

2022/12/31 09:28:05 pm        1.1 K

បាត់ដំបង៖ នៅក្នុងខេត្តបាត់ដំបង មានតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិជាច្រើនកន្លែង ដែល​គួរជាទីកន្លែងសម្រាកលម្ហែកម្សាន្តអារម្មណ៍ក្នុងឱកាសឈប់សម្រាកអបអរសាទរពិធីបុណ្យចូលឆ្នាំសកល។

ទីតាំងទេសចរណ៍ជាច្រើន ពិសេសរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ត្រូវបានតុបតែងលម្អ ត្រៀមបម្រុងសេវាកម្មនានា ​ដើម្បីទទួលស្វាគមន៍ និងបម្រើដល់ភ្ញៀវទេសចរ ។ទឹកធ្លាក់ចម្ការស្វាយ នៅស្រុកសំឡូត ជាកន្លែងទេសចរណ៍បែបធម្មជាតិគួរជាទីពេញនិយម​មួយដែល​ទេសចរគួរទៅលេង។

អ្នកស្រី ឡៅ វីន ម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ បានថ្លែងឱ្យដឹងថា រមណីយដ្ឋាន​របស់​លោកស្រីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីដែលមានបំណងដើរលេងកម្សាន្តអមដោយកម្មវិធីសប្បាយៗជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣។

ភ្ញៀវទេសចរមកពីក្រៅខេត្ត និងក្នុងខេត្តបាត់ដំបង បានលើកសរសើរមិនដាច់ពីមាត់ថារមណីយដ្ឋាន​ទឹកធ្លាក់ចំការស្វាយ ​ជាកន្លែងទេសចរណ៍ស្រស់ស្អាតដ៏គួរជាទីចាប់អារម្មណ៍ ​មានទីធ្លាធំទូលាយ ទឹកថ្លាស្អាត​គ្រប់រដូវ សេវាកម្មរហ័សទាន់ចិត្ត ​បុគ្គលិក​មានភាព​រួសរាយ​រាក់ទាក់ ម្ហូបអាហារ​មាន​តម្លៃសមរម្យ ជាពិសេសសន្តិសុខសណ្ដាប់ល្អប្រសើរ។

សូមបញ្ជាក់ថា ទឹកធ្លាក់ចម្ការស្វាយ ​ជាប្រភេទរមណីយដ្ឋានទេសចរណ៍ធម្មជាតិកែច្នៃ មាន​ទីតាំងស្ថិតនៅ ភូមិព្រៃស្ដៅ ឃុំមានជ័យ​ ស្រុកសំឡូត ​ខេត្តបាត់ដំបង និងមានចម្ងាយជាង៦០គីឡូម៉ែត្រពីក្រុងបាត់ដំបង ។

សកម្មភាពកម្សាន្តនានាក្នុងរមណីយដ្ឋាននេះ មានដូចជា៖ ការកម្សាន្តតាមចម្ការ ពិសេសរដូវផ្លែ ឈើ ការងូតទឹកកម្សាន្ត ​ការពិសារអាហារនៅមាត់ទឹក​ ការសម្រាកលម្ហែ ​ការលេងកីឡាលើទឹក ការជិះទូក កៃយ៉ាក់​ និងការបោះតង់ ​ជាមួយទេសភាពស្អាតៗ ម្ហូបឆ្ងាញ់ ​កន្លែងគេងក៏ស្អាត ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        110
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        105
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm