ទេសរដ្ឋមន្ត្រី គន់ គីម៖ អាជ្ញាធរកំពុងស៊ើបអង្កេតករណីភ្លើងឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត

2022/12/31 10:08:31 pm        782

បន្ទាយមានជ័យ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ ​បានថ្លែងថា មន្ត្រីជំនាញពាក់ព័ន្ធ ​និងអាជ្ញាធរខេត្តបន្ទាយមានជ័យកំពុង ធ្វើការស៊ើបអង្កេត ករណីអគ្គិភ័យឆាបឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត បណ្ដាលឲ្យ មាន​មនុស្សស្លាប់ និងរបួសជាង ១០០នាក់ ។

ក្នុង​សន្និសីទ​សារព័ត៌មានស្តីពី ​លទ្ធផលរុករក និងសង្គ្រោះ ​ចំពោះមនុស្ស ឬសាកសព ក្នុងគ្រោះ​អគ្គិភ័យនេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ​មានប្រសាសន៍ថា ជា​លទ្ធផល​ចុងក្រោយ​អ្នកស្លាប់មានចំនួន ២៦នាក់ និងមនុស្សប្រមាណ​ ១០០នាក់ រងរបួសធ្ងន់ស្រាល និង​មានអ្នកចេញពីមន្ទីរពេទ្យបណ្ដើរៗហើយ មិន​មានបញ្ហាប្រឈមរហូតដល់ស្លាប់​ នោះទេ ប៉ុន្តែមានម្នាក់​រងរបួសខ្លាំងពេក ​និងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ឯកឧត្តម បានបន្តថា ចំពោះករណីនេះ មន្ត្រីជំនាញ ​និងអាជ្ញាធរ​កំពុងធ្វើការស៊ើបអង្កេត ហើយ​បញ្ហា​សំណង់ ​ខាងអាជ្ញាធរត្រូវ​ពិនិភាក្សា ​ដើម្បីដោះស្រាយ​ជាមួយភាគីក្រុមហ៊ុន ​ចំពោះ គណៈកម្មាធិការជាតិ​គ្រប់គ្រងមហន្តរាយ ​គឺ​បញ្ចប់ត្រឹមការជួយរុករកនេះ ។

ឯកឧត្តមអនុប្រធានទី១ ​បានបន្ថែមថា នៅមុនពេលកើតហេតុ ​មាន​បុគ្គលិក​ធ្វើការជាង ​៤០០នាក់ និងមានអ្នកចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នេះ​ជាច្រើនរយនាក់ ​ក្នុង​ពេល​ឆេះបាន​រត់ចេញ ហើយអ្នក​ស្លាប់​គឺ​កំពុង​ដេក​លក់ក្នុងបន្ទប់ និងអ្នកខ្លះស្លាប់​ពេលរត់ចេញពីបន្ទប់​ ខណៈ​ស្ថានភាព​ភ្លើង និង​ផ្សែងខ្លាំង ​ធ្វើ​ឲ្យ​អ៊ុកស៊ីហ្សែនខ្សោយ ។

ជាមួយនេះ​ឯកឧត្តមទេសរដ្ឋមន្ត្រី ​បានបញ្ជាក់ថា ​កម្លាំងរុករកបាន​បិទ​បញ្ចប់​ទាំងស្រុង ​ហើយ បន្ទប់​ពីបាន​ខិតខំស្វែងរកជនរងគ្រោះ ​ក៏ដូចជាឆ្លើយតប​នឹងសំណូមពររបស់ពលរដ្ឋ ដែលជា​គ្រួសារ​បុគ្គល​ធ្វើការ​ក្នុង​កាស៊ីណូ ​បាន​សង្ស័យថា ​មានជាប់នៅតាមបន្ទប់នោះ ។

គួរបញ្ជាក់ថា ​កាលពីយប់ថ្ងៃទី២៨ ​ឈានចូលដល់ថ្ងៃទី២៩ ​ខែធ្នូ ឆ្នាំ២០២២ ​មាន ករណីឆេះ​អគារ​កាស៊ីណូឈ្មោះ​ ហ្គ្រេនដាយមិន​ កម្ពស់ជាង​១០ជាន់​ ស្ថិត​ក្នុងក្រុងប៉ោយប៉ែត បង្កឲ្យមាន​ការភ្ញាក់​ផ្អើលជាខ្លាំង ​ហើយមាន​កងកម្លាំងជាច្រើនរយនាក់ ​ដែលមានខ្មែរ ​និងថៃ​ បាន​ជួយអន្តរាគមន៍ ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm