ភ្ញៀវទេសចរច្រើនកុះករបានមកដល់ខេត្តមណ្ឌលគិរី ត្រៀមអបអរឱកាសឆ្លងឆ្នាំសកល២០២៣

2023/01/01 12:22:31 am        703

មណ្ឌលគិរី៖ នៅថ្ងៃទី៣១ ធ្នូ​ ២០២២ គេបានសង្កេតឃើញថា ភ្ញៀវទេសចរជាច្រើនបានអញ្ជើញ​មកដល់ខេត្តមណ្ឌលគិរី ​ដើម្បីដើរលេងកម្សាន្ត​ លំហែកាយ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៣ ហើយនៅតាមតំបន់ទេសចរណ៍នានា ​គឺមានអ្នកទេសចរទៅទស្សនាជាច្រើន ខណៈដែល​អាជ្ញាធរខេត្ត ក៏បានរៀបចំពិធីអបអរកម្សាន្តនៅចំណុច​ទំនប់ទឹកសែនសុខដុម ក្នុងក្រុងសែនមនោរម្យ​ ។

ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរី បានលើកឡើងថា ទោះបីជាគាត់បានមកកម្សាន្ត​នៅ​ខេត្តមណ្ឌលគិរីច្រើនលើកមកហើយ ប៉ុន្តែរូបគាត់និងក្រុមគ្រួសារនៅតែជ្រើសយក​ខេត្តមណ្ឌលគិរី​ជាគោលដៅកម្សាន្ត ព្រោះទេសភាពនៅទីនេះស្អាតប្លែកខុសតំបន់ដទៃ ពិសេសគឺ​អាកាសធាតុត្រជាក់តែម្ដង ​ដែលល្អលើសតំបន់ទេសចរណ៍ផ្សេងៗ ។ ទោះជាយ៉ាងនេះក្ដីភ្ញៀវទេសចររូបនោះ ក៏លើកឡើងអំពីចន្លោះខ្វះខាត​តិចតួចក្នុងសេវាកម្ម​ទេសចរណ៍​របស់​ខេត្តមណ្ឌលគិរី ​ក្នុងនោះ នៅតាមតំបន់ទេសចរណ៍មិនទាន់​មានធុងសំរាម​គ្រប់គ្រាន់​ ពិសេសគឺនៅខ្វះខាតបន្ទប់ទឹក​ ទន្ទឹមនេះដែរចំពោះតម្លៃស្នាក់នៅតាមResort គឺមានតម្លៃខ្ពស់ជាងខេត្តផ្សេងៗ ​ប៉ុន្តែចំពោះតម្លៃម្ហូបអាហារអាចទទួលយកបាន ។

គិតត្រឹមរសៀលនៅថ្ងៃទី៣១ធ្នូនេះ​ ចំពោះសន្ទុះចំនួនភ្ញៀវទេសចរចូលកម្សាន្តខេត្តមណ្ឌលគិរី គឺមានច្រើនហើយ​ ប៉ុន្តែមិនច្រើនខ្លាំងដូចឆ្នាំមុននោះទេ​ ខណៈដែល​នៅតាមរមណីយដ្ឋាន ក៏ពុំទាន់​មានភ្ញៀវច្រើនខ្លាំងរហូតធ្វើឲ្យមានការ ​កកស្ទះដូចពេលមុនៗនោះដែរ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក សេង សឿន ​បានឲ្យដឹងដែរ ចំពោះចំនួនភ្ញៀវដែល​ចូលមកកម្សាន្តនៅខេត្តមណ្ឌលគិរី ​នៅរសៀលថ្ងៃទី៣១ធ្នូ ពុំទាន់ដឹងស្ថិតិជាក់លាក់នោះទេ ដែល​មន្ត្រីជំនាញកំពុងចុះប្រមូលតាមរមណីយដ្ឋាននានា ។

លោកបន្តថា​ សម្រាប់ថ្ងៃទី៣១នេះ ​នៅចំណុចទំនប់ទឹកសែនសុខដុម និងទំនប់ទឹកសែនមនោរម្យ នឹង​មានការបាញ់កាំជ្រួញអបអរ ​ដាក់​ស្ដង់​ពិព័រណ៍ ថែមទាំងមានការប្រគុំតន្ត្រីជូនប្រជាពលរដ្ឋ និង​អ្នកទេសចរទស្សនាកម្សាន្តផងដែរ ៕ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        79
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm