ខេត្តបាត់ដំបងត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលទេសចរក្នុងឱកាសឆ្លងឆ្នាំសកល

2023/01/01 12:32:43 am        945

បាត់ដំបង៖ ខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរ​គ្រប់​ទិសទី​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ក្នុងនោះរដ្ឋបាលខេត្តបានតុបតែងលម្អ រៀបចំភ្លើងពណ៌តាមស្ពាន សួនច្បារ អគារ និងទីសាធារណៈនានា ជាពិសេសការដាក់តាំងបង្ហាញ​ពិព័រណ៍​មុខម្ហូបខ្មែររបស់អ្នកខេត្តបាត់ដំបងដែលល្បីល្បាញ។

លោក អ៊ុចអ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ​បានថ្លែងឲ្យដឹងថា បាត់ដំបង គឺជាខេត្តមួយដែលមានប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទំលាប់​យ៉ាង​សម្បូរ​បែបតាំងពីដើមរៀងមក ហើយអ្វីដែលជាការកត់សម្គាល់ទៀតសោតនោះ ​គឺភ្ញៀវទេសចរភាគច្រើន ជាពិសេសភ្ញៀវទេសចរ​ក្នុងស្រុកពេលដែលលឺឈ្មោះបាត់ដំបងតែងតែនឹកឃើញដល់​បទចម្រៀង​របស់​អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលបានរៀបរាប់ពីមុខម្ហូបចំណីអាហារដ៏ឈ្ងុយឆ្ងាញ់​ដែលអ្នកនិពន្ធបានចងក្រង​នូវប្រវត្តិនៃមុខម្ហូបដ៏ពេញនិយមនិងឈ្ងុយឆ្ងាញ់ ដូចជា៖ អាម៉ុកត្រី,ផ្អកត្រីប្រៃ,ណែមត្រី,ក្រូចពោធិ៍សាត់, ដូងខ្ទិះ...ដែលមានឱជារសឆ្ងាញ់ពិសារ ហើយក៏ជាស្នាដៃរបស់អ្នកបាត់ដំបង រហូតពេលខ្លះបានទាក់ទាញដល់ភ្ញៀវទេសចរឱ្យមកលេង ដើម្បីបានភ្លក្ស និងស្គាល់នូវរសជាតិ ​និងមុខម្ហូបខ្លះៗ។

លោកប្រធានមន្ទីរទេសចរណ៍ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ចូលរួមកម្សាន្តសប្បាយ ​ភ្លក្សម្ហូបអាហារ និងភេសជ្ជៈឆ្ងាញ់ៗពិសេសៗ​ដែល​មាន​លក់ក្នុងទឹកដីខេត្តបាត់ដំបង ទាំងអស់គ្នាចាប់ពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២តទៅ។

ក្រៅពីការរៀបចំកម្មវិធីកម្សាន្តសប្បាយក្នុងក្រុង ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍វប្បធម៌ និង​ធម្មជាតិជាច្រើនកន្លែងដែលគួរជាទីកន្លែងសម្រាកលម្ហែកម្សាន្តអារម្មណ៍ក្នុងឱកាសឈប់សម្រាកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល។ទីតាំងទេសចរណ៍នានាត្រូវបានតុបតែងលម្អ ត្រៀមបម្រុងសេវាកម្មនានា ​ដើម្បីទទួលស្វាគមន៍ ​និងបម្រើដល់ភ្ញៀវទេសចរ ។

ខេត្តបាត់ដំបងមានវិសាលភាពរមណីយដ្ឋាន​ និងគោលដៅទេសចរណ៍ទូទាំងខេត្តមានចំនួន១១១ ទីតាំងក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន ២០ទីតាំង​ សហគមន៍និងអេកូទេសចរណ៍មាន ៤ទីតាំង ​គោលដៅទេសចរណ៍មាន ៥៤ទីតាំង ​ទេសចរណ៍សាសនាមាន ​២៩ទីតាំង និងកសិទេសចរណ៍មាន៤ទីតាំង៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm