សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខដល់កុមារកំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

2023/01/01 07:04:07 am        667

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ។

ក្រៅតែពីការសួរសុខទុក្ខដោយផ្ទាល់នោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាអំណោយដល់ថ្លៃថ្លារបស់សម្តេចទាំងទ្វេនៅក្នុងអង្គការនេះផងដែរ។

គួររំលឹកថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយយុវនារី និងកុមារី ដែលកំពុងទទួលការគាំពារនៅក្នុងមណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជារួចម្តងមកហើយ។ 

សម្តេចទាំងទ្វេ បានផ្តល់ការអាណិត ស្រឡាញ់ ផ្តល់ភាពកក់ក្តៅទាំងស្មារតី និងកម្លាំងចិត្តជូនយុវនារី និងកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា ដោយឧបត្ថម្ភរថយន្តមួយគ្រឿង អង្ករជាប្រចាំខែ ក្នុងមួយខែៗចំនួន ១,២០០គីឡូក្រាម ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ ១០លានរៀល និងថវិកាសម្រាប់យុវនារី/កុមារីម្នាក់ ១០ម៉ឺនរៀល ក្នុងមួយខែ។ 

បន្ថែមពីលើនោះ សម្តេចទាំងទ្វេ ក៏បានផ្តល់អំណោយសាងសង់អាគារថ្មីមានកម្ពស់៣ជាន់ស្មើ និង៤០បន្ទប់ រួមមានបន្ទប់ស្នាក់នៅ ថ្នាក់រៀន បន្ទប់ថែទាំ និងព្យាបាល ព្រមទាំងអាគារការិយាល័យដែលមាន ៤បន្ទប់សម្រាប់លោកគ្រូ អ្នកគ្រូបំពេញការងារ ព្រមទាំងបានបញ្ចូលបុគ្គលិក ដែលបំពេញការងារ នៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជាចំនួន ២៧នាក់ ជាមន្ត្រីរាជការក្របខណ្ឌ សង្គមស៊ីវិលក្រោមមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបុគ្គលិក២នាក់ ដែលមានអាយុត្រូវចូលនិវត្តន៍ ជាមន្ត្រីកិច្ចសន្យាផងដែរ។ អង្គការអាហ្វេស៊ីបកម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយលោកស្រី ម៉ម សុម៉ាលី ហើយអង្គការនេះបង្កើតឡើង ក្នុងគោលបំណងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ លើស្ត្រី និងកុមារី៕

អត្ថបទដែលទាក់ទង

គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
2026/03/30 01:27:04 pm        1
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
2026/03/26 12:44:55 pm        1
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
2026/03/25 04:38:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់

2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm
​មេដឹកនាំកំពូលអ៊ីរ៉ង់កោតសរសើរដល់ក្រុមហេសបូឡា និងសន្យាបន្តគាំទ្រពួកគេ
2026/04/01 08:19:23 pm
​លោក Macron សរសើរ «ភាពអាចទស្សន៍ទាយបាន» របស់អឺរ៉ុប ដែលហាក់ប្រៀបទៅលោក Trump
2026/04/01 07:43:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 07:40:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am