សម្តេចតេជោ ប្រកាសឧបត្ថម្ភកុមារកំព្រា និងរងគ្រោះនៃ​អង្គការ​អាហ្វេស៊ីប​រៀន​រហូត​ដល់​ចប់ឧត្តមសិក្សា

2023/01/01 06:17:22 pm        823

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ផ្តល់​អាហារូបករណ៍ និងឧបត្ថម្ភគ្រប់បែបយ៉ាងដល់កុមារកំព្រា និងរ​ងគ្រោះ​នៅ​អង្គការ​អាហ្វេស៊ីប​ចំនួន​ជិត ២០០នាក់ រហូតដល់ពួកគាត់រៀនចប់ថ្នាក់ឧត្តមសិក្សា និងឧបត្ថម្ភប្រាក់ប្រចាំខែ និង​ឆ្នាំ​មួយ​ចំនួន​ទៀត។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខដល់កុមារកំព្រា និង​រងគ្រោះ​នៅ​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រៅ​ពី​ការ​ជួយ​ជា​ប្រចាំខែ និងឆ្នំា សម្តេច និងភរិយា នឹងជួយដល់​កុមារ​ដ៏​កំសត់​ទាំង​នោះ​រៀន​រហូត​ដល់​ចប់​មិនថាកាលៈទេសៈណានោះឡើយ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានប្រកាសឧបត្ថម្ភថវិកាសន្សំចំនួន ១០ម៉ឺនរៀលក្នុងមួយខែដល់កុមារកំព្រា និង​រង​គ្រោះ​នៃ​អង្គការអាហ្វេស៊ីប និងប្រាក់សម្រាប់ម្ហូបអាហារប្រចាំខែចំនួន ២០លានរៀល ខណៈ​ថវិកា​ប្រចាំ​ឆ្នាំ​មាន​ចំនួន ៥ម៉ឺនដុល្លារអាមេរិកបន្ថែមទៀតផងដែរ។

ជាមួយនឹងការប្រកាសឧបត្ថម្ភគ្រប់យ៉ាងដល់កុមារកំព្រា និងរងគ្រោះទាំងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការសោកស្តាយ និង​អាណិត​អាសូយ៉ាង​ខ្លាំង​ចំពោះ​កុមារ​ដែល​បាន​កំពុង​រស់​នៅ ក្នុងអង្គការអាហ្វេស៊ីបនេះផងដែរ ខណៈពួកគាត់ទទួលរងនូវការឈឺចាប់ តាំង​ពី​ក្មេង​ដោយ​សារ​តែទង្វើដ៏ព្រៃផ្សៃរបស់បុរសមួយក្តាប់តូច ដែលបានប្រព្រឹត្តិទៅលើពួកគាត់នោះ។

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏បាន​សម្រេច​ទទួល​សំណើរ​ពី​ប្រធាន​អង្គការ​អាហ្វេស៊ីប ដោយមិនអនុញ្ញាតិឲ្យកុមារ កំព្រា និងរងគ្រោះពីការរំលោភបំពានដែលមានអាយុ៥ឆ្នាំ ចូល​ទៅ​កាន់តុលាការទៀតនោះឡើយចាប់ពីពេលនេះតទៅ ដើម្បីបញ្ជៀសនូវភាពឈឺចាប់ ភ័យ​ខ្លាច និងសម្ពាធផ្លូវចិត្តផ្សេង ៗជាដើមនោះ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        94
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm