សាកលវិទ្យាល័យ ខេមតិច និងសាលារៀនជំនាន់ថ្មី រួមសហការគ្នាលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

2023/01/01 09:08:27 pm        126

ភ្នំពេញ៖ សាកលវិទ្យាល័យ ខេមតិច កាលពីកន្លងទៅនេះ បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សា និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

 តាមសាកលវិទ្យាល័យ ខេមតិច នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ពិធីចុះហត្ថលេខានេះ ធ្វើឡើង រវាងសាកលវិទ្យាល័យខេមតិច និងសាលារៀនជំនាន់ថ្មី រួមមានវិទ្យាល័យព្រះស៊ីសុវត្ថិ-សាលារៀនជំនាន់ថ្មី, វិទ្យាល័យព្រែកលាប-សាលារៀនជំនាន់ថ្មី, វិទ្យាល័យសម្តេច អគ្គមហា ធម្មពោធិសាល ជាស៊ីម ព្រែកអញ្ចាញ-សាលារៀនជំនាន់ថ្មី ក្នុងគោលបំណងបង្កើតឲ្យមានទំនាក់ទំនងល្អជាមួយគ្នា ក្នុងការផ្តល់ប្រឹក្សាពីមុខជំនាញនៅឧត្តមសិក្សាជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ កិច្ចសហប្រតិបត្តិការ ការផ្សព្វផ្សាយព័ត៌មានពីការសិក្សារផ្សេងៗរួមបញ្ចូលអាហារូបករណ៍ដោយផ្តល់ជូនអាហារូបករណ៍ដល់សិស្សពូកែមកពីវិទ្យាល័យទាំងបីផងដែរ ការចែករំលែកចំណេះដឹងដូចជាមន្ទីរពិសោធន៍ AI សម្រាប់ការអប់រំ មនុស្សយន្ត និងបន្ទប់ Maker Space បណ្ណាល័យ កីឡា ការលើកកម្ពស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ពិព័រណ៍និងសិក្ខាសាលាពីការប្រឹក្សានិងអាជីពនាពេលអនាគត ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងបុគ្គលិក។

 លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច បានមានប្រសាសន៍ថា សម្រាប់ចក្ខុវិស័យ គឺចង់ប្រែក្លាយជាសាកលវិទ្យាល័យឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

 ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានបញ្ជាក់ថា សិស្សានុសិស្ស គួរជ្រើសរើសមុខជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត មិនគួររៀនសាកលវិទ្យាល័យពីរក្នុងពេលតែមួយ ព្រោះវាជាផលពិបាកដែលអ្នកសិក្សាមិនអាចគ្រប់គ្រងពេលវេលាសម្រាប់ការសិក្សានិងការយកចិត្តទុកដាក់ផ្តោតលើជំនាញមួយជាក់លាក់។ ឯកឧត្តមបានបន្តថា បន្ថែមពីនេះ សិស្ស និសិ្សត គួររៀនភាសាអោយបាន ២ទៅ៣ភាសា ពិសេសផ្តោតជាសំខាន់លើភាសាអង់គ្លេស និងកុំព្យូរទ័យផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តម សម្តែងការគាំទ្រ ក្នុងការធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ការបង្កើតភាពជាដៃគូ រវាងសាកលវិទ្យាល័យនិងសាលារៀនជំនាន់ថ្មីខាងផ្នែកបច្ចេកទេស។ 

 សូមជម្រាបថា ក្នុងកម្មវិធីនេះ ក៏មានបញ្ចូលទស្សនកិច្ចសិក្សា និងការតាំងពិព័រណ៍ប្រឹក្សាជំនាញដើម្បីលើកកម្ពស់ការយល់ដឹង និងបទពិសោធន៍ដ៏សំខាន់ដល់មាតាបិតា និងអាណាព្យាបាលសិស្ស ជាពិសេសប្អូនៗដែលទើបបានប្រឡងបញ្ចប់ថ្នាក់ទី១២ និងកំពុងត្រៀមខ្លួនចូលរៀននៅថ្នាក់ឧត្តមសិក្សាបានមកទស្សនាស្វែងយល់អំពីសម្ភាររូបវ័ន្តសិក្សា និងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ខេមតិច ព្រមទាំងទទួលការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ និងសាស្ត្រាចារ្យ និងនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យខេមតិចផ្ទាល់ លើការជ្រើសរើសមុខជំនាញសិក្សាដែលស្របនឹងឧបនិស្ស័យ ទេពកោសល្យ និងតម្រូវការទីផ្សារការងារ។ លើសពីការទស្សនា និងការប្រឹក្សាយោបល់ កម្មវិធីនេះក៏មានការរៀបចំសកម្មភាពកំសាន្តសប្បាយផ្សេងៗ៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm